ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូរ៉េខាងត្បូង​រកឃើញ​ករណី​អ្នក​ឆ្លង​កូ​រ៉ូ​ណា​ថ្មី​ចំនួន​១០៤​នាក់​បន្ថែមទៀត ខណៈ​ឆ្លង​សរុប​៩.២៤១​នាក់​

​កូរ៉េខាងត្បូង ៖ ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ១០៤​នាក់​បន្ថែមទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែលនាំឱ្យ​ចំនួន​អ្នក​ស​ឆ្លង សរុប​នៅ​ទូទាំងប្រទេស​បាន​កើន​ឡើងដល់ ៩.២៤១ នាក់​។​នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​នៅ​ប្រទេស​កូរ៉េខាងត្បូង​បាន​កើនឡើង​រហូតដល់​ចំនួន​១៣១​នាក់ បន្ទាប់ពី​មាន​មនុស្ស​៥​នាក់​បន្ថែមទៀត​បាន​ស្លាប់​កាលពី​ម្សិលមិញ​។​

​ប្រទេស​កូរ៉េខាងត្បូង​បាន​បន្ថែមទៀតថា​ខ្លួន​នឹង​រឹតបន្តឹង​ការត្រួតពិនិត្យ​តាម​ព្រំដែន​សម្រាប់​អ្នកធ្វើដំណើរ​ពី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ដោយសារ​ក្តីបារម្ភ​កើនឡើង​ចំពោះ​ករណី​ជំងឺឆ្លង​ថ្មី​នៃ​វីរុស​នេះ​ដែល​បាន​នាំចូល​ពី​ខាងក្រៅ បើទោះបីជា​មានការ​ធ្លាក់​ចុះ​នៃ​ការឆ្លង​ជំងឺ​ក្នុងស្រុក​ក៏ដោយ​។​

​ទីក្រុង​សេ​អ៊ូ​ល​បានដាក់​ការត្រួតពិនិត្យ​តាម​ព្រំដែន​យ៉ាង​តឹងរ៉ឹង​លើ​ភ្ញៀវទេសចរ​មកពី អឺរ៉ុប ចិន អ៊ីតាលី និង អ៊ីរ៉ង់ ដែល​តម្រូវ​ឲ្យ​ពួកគេ​ចុះឈ្មោះ​កម្មវិធី​ស្មា​ត​ហ្វូ​ន​ដើម្បី​តាមដាន​ថា​តើ​ពួកគេ​មាន​រោគសញ្ញា​ដូចជា​គ្រុនក្តៅ​ដែរឬទេ​។​

​ការអនុវត្ត​វិធានការ ការ​ដាច់ដោយឡែក​រយៈ​ពេល​ពីរ​សប្តាហ៍​សម្រាប់​ការមកដល់​របស់​ភ្ញៀវ​ទេសចរណ៍​ទាំង​អស់ពី​អឺរ៉ុប​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Chung Sye-kyun បាន​មានប្រសាសន៍ថា​វិធានការណ៍​ស្រដៀង​គ្នា​នឹង​ត្រូវបាន​អនុវត្ត​សម្រាប់​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក​មិន​លើសពី​ថ្ងៃ​សុក្រ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130