ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្រះមហាក្សត្រ​ជូនពរ​សម្ដេច ហ៊ុន សែន ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំង​ COVID-19

​ភ្នំពេញ ៖ យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Royal du Cambodge នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​នេះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​ផ្ញើរ​ព្រះរាជសារ ជូនពរ​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ព្រមទាំង​សមាជិក​សមាជិកា​ទាំង​អស់នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបាន​ជោគជ័យ ក្នុង​បេសកកម្ម​ដ៏​ថ្លៃថ្លា​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ជូន​ប្រជាជាតិ​កម្ពុជា ។​

​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក Royal du Cambodge បានសរសេរថា “​ខ្ញុំ​សូម​ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ព្រមទាំង​សមាជិក សមាជិកា​ទាំងអស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ដ៏​ថ្លៃថ្លា​(​ការបង្ការ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ COVID-19) ជូន​ប្រជាជាតិ​កម្ពុជា​” ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130