ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថៃបន្ត​ប្រកាស​ផ្អាក​ការប្រកួត​លី​គ​កំពូល​រហូតដល់​នៅ​ខែឧសភា​

​កីឡា ៖ សហព័ន្ធ​បាល់ទាត់​ថៃ​(FAT)​បានប្រកាសថា​ការប្រកួត​លី​គ​កំពូល​ថៃ​នឹង​វិល​ត្រឡប់មកវិញ​នៅ​ថ្ងៃទី ២ ខែឧសភា​ឆ្នាំ ២០២០​ដែលជា​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ COVID-១៩ ។​នេះ​បើ​យោងតាម​ប្រភពពី FSA ។​

FAT កាលពីដើម​ខែមីនា​បានសំរេច​ពន្យារពេល​រាល់​ការប្រកួត​ក្នុងស្រុក​ទាំងអស់​នៅ​ប្រទេស​ថៃ​រហូតដល់​ថ្ងៃទី​១៨​ខែមេសា ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺឆ្លង​មិនទាន់​ពិតប្រាកដ ទើប FAT សម្រេច​ផ្អាក​ជា​លើក​ទី​២ រហូតដល់​ខែឧសភា ដើម្បី​សុវត្ថិភាព​គ្រូបង្វឹក កីឡាករ មន្ត្រី​ពាក់ព័ន្ធ​នានា​។​

​យ៉ាងណាមិញ FAT បាន​ឲ្យ​ដឹងថា កាលវិភាគ​ថ្មី​នឹងត្រូវ​ចេញផ្សាយ​នៅ​ខាងក្រោយ ប្រសិនបើ​មានការ​ប្រែល​ប្រួល​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130