ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Barca ចាប់អារម្មណ៍​កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត​របស់ Spurs

​កីឡា ៖ ក្រុម​អ្នកមាន​បុណ្យ Barcelona ត្រូវបាន​គេ​រាយការណ៍​ថា បាន​ចាប់អារម្មណ៍​ចង់​នាំយក​ខ្សែបម្រើ​របស់​មាន់​ខ្នាយ​មាស Tottenham Hotspur កីឡាករ Tanguy Ndombele​។​

​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ព្យាយាម​សម្រប​ខ្លួន​ទៅនឹង​ជីវិត​ចាប់​តាំង​ផ្លាស់​មក Premier League កាលពី​រដូវក្ដៅ​ឆ្នាំមុន ជាមួយ​តម្លៃ​បំបែក​ឯតទគ្គ​កម្ម​ប្រចាំ​ក្លិប Spurs ចំនួន​៦៥​លាន​ផោន​។​ សម្រាប់​រដូវ​កាល​នេះ Ndombele ចូល​លេង​ក្រោម​ការដឹកនាំ​របស់លោក Pochettino និង​លោក Mourinho បាន​១៩​ប្រកួត រក​គ្រាប់​បាល់​បាន​២​គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បានសម្រេច​២​លើក​។​

​បើតាម​ការចុះផ្សាយ​រប​ស់កា​សែត Mundo Deportivo ការបន្ត​ហ្វឹកហាត់​របស់លោក Jose Mourinho ស្របពេល​កំពុង​រាតត្បាត​នៃ​វីរុស Covid-19 អាច​នឹងធ្វើ​ឲ្យ​ខ្សែបម្រើ Ndombele សម្រេចចិត្ត​ក្នុងការ​ចាកចេញ ខណៈ Barcelona ត្រូវបាន​រាយការណ៍​មក​ថា​ចាប់អារម្មណ៍​ចង់បាន​អតីត​កីឡាករ​របស់ Lyon ម្នាក់នេះ​។​

​របាយការណ៍​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រុម​របស់លោក Quique Setien ចង់បាន Tanguy Ndombele ទៅ​ទុក​ប៉ះប៉ូវ​កន្លែង​របស់ Arturo Vidal និង Ivan Rakitic ស្រប​ពេលដែល​អនាគត​របស់​ខ្សែបម្រើ​ទាំងពីរ​នេះ​កំពុងស្ថិត​ក្នុង​ភាពស្រពិចស្រពិល​នៅ​កីឡដ្ឋាន Camp Nou​។ គួរ​ឲ្យ​ដឹងថា បច្ចុប្បន្ន​កិច្ចសន្យា​របស់​កីឡាករ Tanguy Ndombele នៅ​កីឡដ្ឋាន Tottenham Hotspur មាន​សុពលភាព​រហូតដល់​ឆ្នាំ​២០២៥៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130