ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អ្នកទោស​ជិត​៤០០​នាក់ ត្រូវ​បានដាក់​ស្នើសុំ​បន្ធូ​បន្ថយ និង​លើកលែងទោស​ក្នុងឱកាស​បុណ្យចូលឆ្នាំ​

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួងយុត្តិធម៌​» នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ នាទី​ស្ដីការគណៈរដ្ឋមន្ដ្រី​ថា បញ្ជី​ឈ្មោះ​របស់​ទណ្ឌិត​ដែល​ត្រូវបាន​បញ្ជូន​មកពី​គ្រប់​រាជធានី​-​ខេត្ត​មក​ក្រសួង​ប្រជុំពិភាក្សា​ដើម្បី​បន្ធូរបន្ថយ និង​លើកលែងទោស​សម្រាប់​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ខាងមុខ​មាន​សរុប ៣៩៩​រូប​។​

​លោក​បញ្ជាក់ថា ការបន្ធូរបន្ថយ និង​លើកលែងទោស​សម្រាប់​ទណ្ឌិត​អាច​អនុវត្តន៍​ទៅបាន​លុះត្រា​ណា ជា​ទណ្ឌិត​ដែល​បាន​អនុវត្ត​ទោស​២​ភាគ​៣​នៃ​ទោស​សរុប និង​ទណ្ឌិត​ដែល​អនុវត្ត​ទោស​បាន​១​ភាគ​៣​នៃ​ទោស​សរុប​អាច​ទទួលបាន​ការបន្ធូរបន្ថយ​ទោស ហើយ​ត្រូវ​គិត​លើ​លក្ខខណ្ឌ និង​គោលការណ៍​ធំ​៣​ក្នុងនោះ​រួមមាន ៖ ១. លក្ខខណ្ឌ​ច្បាប់​, ២. លក្ខខណ្ឌ​ការកែប្រែ​ខ្លួន និង​ការកសាង​ខ្លួន​ក្នុង​ពន្ធ​ធនាគារ​, ៣. គោលការណ៍​មនុស្សធម៌​.

​លោក ជិន ម៉ា​លីន បញ្ជាក់​បន្ថែមថា បទល្មើស​ដែល​គណៈកម្មការ​ថ្នាក់ជាតិ​លើក​យកមក​ដាក់​ស្មើ​សុំ​បន្ធូ​បន្ថយ និង​លើកលែងទោស គឺ​ភាគច្រើន​ជា​បទល្មើស​ស្រាលៗ​កើត​ទៅលើ ស្ត្រី​មាន​ផ្ទៃពោះ កុមារ មនុស្ស​ចាស់ មនុស្ស​មាន​ជំងឺ​រាំ​រ៉ៃ​។ បន្ថែម​លើ​នេះ​មាន​បទល្មើស​២​ដែល​គណៈកម្មការ​ថ្នាក់ជាតិ​មិន​យកមក​ពិចារណ​គឺ បទល្មើស​ឃាតកម្ម​សាហាវឃោរឃៅ និង​គ្រឿងញៀន​។ សម្រាប់​ចំនួន​ច្បាស់លាស់​ទណ្ឌិត​ត្រូវបាន​បន្ធូ​បន្ថយទោស និង​លើកលែងទោស​មាន​ប៉ុន្មាន​នោះ​រងចាំ​ព្រះរាជក្រឹត្យ​ចេញ​។​

​សូមបញ្ជាក់ថា សព្វថ្ងៃ​ទណ្ឌិត​ដែល​ជាប់ឃុំ​នៅ​ពន្ធ​ធនាគារ​នៅ​ទូទាំងប្រទេស​មាន​សរុប​ជាង​៣​ម៉ឺន​នាក់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130