ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក គឹម សុវណ្ណ នឹង​ស្នើ​បិទ​យានដ្ឋាន​កែច្នៃ​រថយន្ត​របស់លោក ឆាយ ឈាន​

​ខេត្តបន្ទាយមានជ័យ ៖ លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ថា លោក​នឹងធ្វើ​របាយការណ៍​ស្នើ​បិទ​យានដ្ឋាន​កែច្នៃ​រថយន្ត​របស់លោក ឆាយ ឈាន ទៅ​ឯកឧត្តម​អភិបាលខេត្ត​បន្ទាយមានជ័យ​ដើម្បី​សម្រេច ក្រោយ​រកឃើញថា មិន​អនុវត្ត​ទៅ​កិច្ចសន្យា​ដែល​បាន​ចុះ​ជាមួយ​មន្ទីរ ។​

​តាម​ការ​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ បន្ទាប់ពី​ក្រុម​គណៈកម្មការ​ចំរុះ​ត្រួតពិនិត្យ ដឹកនាំ​ដោយ​លោក ប៉ាល់ សុ​មេ​ដា ប្រធានការិយាល័យ​ដឹកជញ្ជូន​ផ្លូវគោក នៃ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​សង្កាត់​អូរ​អំបិល និង​មន្ត្រីនគរបាល​សណ្តាប់​ធ្លាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​ត្រួតពិនិត្យ​ទីតាំង​យានដ្ឋាន​ជួសជុល​កែច្នៃ​រថយន្ត​ធុន​ធំ​មួយកន្លែង​របស់លោក ឆាយ ឈាន ស្ថិតនៅ​ខាងត្បូង​ផ្លូវជាតិ​៥ ប្រមាណ​ជា​៥០​ម៉ែត្រ តាម​បណ្តោយ​ចុះ​ផ្លូវ​ក្រុមហ៊ុន​ទឹកស្អាត ក្នុងភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និង​បន្ទាប់ពី​យានដ្ឋាន​មួយ​នេះ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​ដែល​កែច្នៃ​សង្ស័យ​ខុស​លក្ខណៈ​បច្ចេកទេស ចេញពី​ទីតាំង​របស់ខ្លួន​ទៅបុក​បណ្ណាគារ​បន្ទាយស្រី ដែល​នៅ​ទល់មុខ​គ្នា កាលពី​ល្ងាច​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ ។​

​យោងតាម​ការចុះពិនិត្យ របស់​គណៈកម្មការ​ខាងលើ យានដ្ឋាន​ខាងលើ​មានច្បាប់​ត្រឹមតែ​ជួសជុល​រថយន្ត​តែប៉ុណ្ណោះ តែ​សកម្មភាព​ជាក់ស្តែង យានដ្ឋាន​នេះ បាន​កែច្នៃ និង​តំឡើងរថយន្ត​ធុន​ធំ​ដូចជា ៖ រថយន្ត​ដឹកទំនិញ និង​រថយន្ត​បែន​កង់​១០ កង់​១២ ដោយ​កាត់ត កែច្នៃ​សាក់​ស៊ី កែ​ប៉ុង ត​ទ្រង់ និង កាត​ទ្រង់​ជាដើម ។ ដែល​រូបភាព​ទាំងនេះ មើលមិនឃើញ​ថា យានដ្ឋាន​ខាងលើ ជា​យានដ្ឋាន​គ្រាន់តែ​ជួសជុល​ស្របទៅតាម​លិខិតអនុញ្ញាត​របស់​មន្ទីរ​សាធារណៈការ​ឡើយ ។​

​ជាមួយនិង​ការចុះ​ត្រួតពិនិត្យ​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​ទីតាំង​ខាងលើ​បាន​រៀបរាប់ថា ជា​រៀងរាល់ថ្ងៃ​ពួកគាត់​តែងមាន​ការភ័យខ្លាច និង​ការរំខាន​ពី​ទីតាំង​ខាងលើ​ណាស់ គ្រប់ពេល​លឺ​សូរសម្លេង​រថយន្ត​ធំៗ ម្តងៗ ពួកគាត់​តែង​ចេញពីផ្ទះ​មក​ចាំមើល សកម្មភាព​រថយន្ត​ទាំងនោះ ថា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ពួកគាត់ ឬ​អត់ ព្រោះ​កន្លងមក​តែងមាន​សកម្មភាព​ប្លែក ដូចជា ៖ សុខៗ រថយន្ត​ថយ​ចេញពី​យានដ្ឋាន ដោយ​គ្មាន​កែ​កុង​បញ្ជា ធ្វើ​ឲ្យ​ក្រុម​ជាង​រត់​យក​កំណល់​កល់​កង់​ព្រោងព្រាត​, រថយន្ត​ខ្លះទៀត​ចត​នៅខាងមុខ​យានដ្ឋាន​សុខ ក៏​រអិល​ចុះ​ចំណត​ទៅបុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​បាក់​, រថយន្ត​ធំ​ឈប់​ចត​តម្រួត​គ្នា​មុខ​យានដ្ឋាន​បង្ក​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ដល់រ​ថ​យន្ត​ដទៃ​, តែង​បង្ក​សម្លេង​រំខាន និង​ក្លិន​ឈ្ងៀម តាមរយៈ ការ​ផ្សារ តោន ឆាប​ដែក​, និង​ការបង្ហូ​ប្រេងម៉ាស៊ីន​ពេញ​ច​ញ្ចើ​ម​ផ្លូវ​ជាដើម ។​

​ប្រភព​បន្តថា កត្តា​ទាំងអស់​ខាងលើ​នេះហើយ ធ្វើ​ឲ្យ​មន្ទីរជំនាញ និង​អាជ្ញាធរ បាន​ចុះ​អប់រំ និង​ធ្វើ​កិច្ចសន្យា ជា​ញឹកញាប់​ដល់​ម្ចាស់​យានដ្ឋាន ដូចជា ៖ នៅ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៥ ក្នុង​កិច្ចសន្យា​ស្នើសុំ​លិខិតអនុញ្ញាត​ពី​មន្ទីរ​សាធារណៈការ ម្ចាស់​យានដ្ឋាន​សន្យា​បំពេញ កិច្ចសន្យា​ចំនួន​០៦ ចំណុច​រួមមាន ៖ មិន​រំលោភ និង​ប្រើប្រាស់​ចំណីផ្លូវ​សម្រាប់​ថ្មើ​ជើង , គោរព​តាមច្បាប់​រដ្ឋ​កំណត់​មិន​តំឡើង ត​ទ្រុង ថែម​ផ្លូវ​ទំហំ​ខុស​បទដ្ឋាន​បច្ចេកទេស , ត្រូវការពារ​បរិស្ថាន ពិសេស​ការបង្ហូ​ប្រេងរំអិល​ចេញ​ក្រៅ , មិន​រំខាន​ដល់​ការរស់នៅ​អ្នកជិតខាង , ត្រូវ​បំរុង​ទុក​នូវ​ឧបករណ៍​សុវត្ថិភាព​(​បំពង់​សម្រាប់​ពន្លត់អគ្គីភ័យ​) បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​នេះ​បាន​១​ឆ្នាំ អាជ្ញាធរ​ក្រុង​សិរីសោភ័ណ និង​មន្ទីរ​សាធារណៈ បាន​កោះហៅ ម្ចាស់​យានដ្ឋាន​ធ្វើ​កិច្ចសន្យា​ទៅលើ​បញ្ហា​ខាងលើ​ដដែល ។ លុះ​ឆ្នាំ​២០១៧ មាន​កិច្ចសន្យា​មួយទៀត ជាមួយ​សមត្ថកិច្ច​ប៉ូលីស​សណ្តាប់ធ្នាប់ លើ​បញ្ហា​ខាងលើ​ដូចគ្នានេះដែរ ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130