ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចេញពី​គុក​មិនទាន់បាន​ប៉ុន្មាន​ផង ត្រូវ​នគរបាល​ចាប់​ញាត់​គុក​វិញ​

​ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ធ្លាប់​ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ពីបទ​ប្រព្រឹត្ត​អំពើ​រំលោភ​លើ​សេចក្តីទុកចិត្ត ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំកន្លះ ពេលចេញ​មកវិញ​ទើបបាន​១​ខែ​កន្លះ បាន​បោក​យក​ម៉ូតូ​របស់​បងប្អូន​ក្នុងភូមិ​ចំនួន​២​គ្រឿង​យកទៅ​ប​ញ្ជាំ​លេងល្បែង​និង​ទិញ​គ្រឿងញៀន​ជក់​អស់ ត្រូវបាន​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​

​លោក​វរសេនីយ៍ឯក ខែម សោភ័ណ នាយការិយាល័យ​នគរបាល ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​ឲ្យ​ដឹងថា​៖​ជនសង្ស័យ​ឈ្មោះ ទួង រាសី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ប៉ោយចារ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។​ជននេះ​បាន​ប្រព្រឹត្ត​បទល្មើស​រំលោភ​លើ​សេចក្តី​ទុក​យក​ម៉ូតូ​មិត្ត​ភក្ត្រ​យកទៅ​ប​ញ្ជាំ ចំនួន​២​ករណី ត្រូវបាន​ជនរងគ្រោះ​ប្តឹង​ឲ្យ​ចាប់ខ្លួន​។​

​លោក​វរសេនីយ៍ ឯក ខែម សោភ័ណ បាន​បន្តថា​៖​ករណី​ទី​១- នៅ​ថ្ងៃទី​១១​ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦​និង​១៥​នាទី​យប់ ជនសង្ស័យ​ឈ្មោះ​ទួង រាសី បាន​ខ្ចី​ម៉ូតូ​ម៉ាក ZOOMER ពណ៌​ស លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ពោធិសាត់ 1E-7277 ឈ្មោះ​ធុង ឆៃ​យ៉ា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ នៅ​ភូមិ​ប៉ោយចារ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខណៈពេល​កំពុង​អង្គុយ​ផឹកស៊ី​ជាមួយគ្នា​ថា​ជិៈ​ទៅ​ទិញ​សាច់​ក្លែម ហើយ​ជិៈ​យកទៅ​បាន​បាត់​មិន​ត្រឡប់មកវិញ​។​ករណី ទី​២-​នៅវេលា​ម៉ោង​១១​និង​៥០​នាទី​យប់​រំលង​អា​ធ្រា​ត​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩ ជនសង្ស័យ​ឈ្មោះ​ទួង រាសី បាន​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1I-8743 របស់​ឈ្មោះ​សុខ សុផល ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​នៅ​ភូមិ​បឹង​វែង ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី ដោយ​និយាយថា​ខ្ចី​ទៅ​ទិញ​ទឹក​ផឹក ហើយ​ជិៈ​ទៅ​បាត់​មិន​ត្រឡប់មកវិញ​។​

​លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​បាន​បញ្ជាក់ថា​៖​ឈ្មោះ​ទួង រាសី នេះ​ធ្លាប់​ត្រូវបាន​កម្លាំង​នគរបាល​ចាប់បញ្ជូន​ទៅ​សលា​ដំបូង​ខេត្តបន្ទាយមានជ័យ ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត ហើយ​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​រយៈពេល​១​ឆ្នាំកន្លះ ហើយ​ទើប​ចេញពី​ពន្ធនាគារ​បាន​រយៈពេល​១​ខែ​កន្លះ បាន​ប្រព្រឹត្ត​បទល្មើស​២​ករណី ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រុក​ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៥​ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល នៅ​នឹង​ផ្ទះ​របស់ខ្លួន ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​៖​ខ្លួនគេ​ពិតជា​បាន​យក​ម៉ូតូ​របស់​ឈ្មោះ​ធុង ឆៃ​យ៉ា​និង​ឈ្មោះ​សុខ សុផល ប្រាកដ​មែន ក្រោយពី​យកទៅ​បា​នប​ញ្ជាំ​បាន​លុយ​គេ​ទៅលេង​ល្បែង​នៅកាស៊ី​ណូ និង​ទិញ​គ្រឿងញៀន​ជក់​អស់​។ ដោយ​ផ្អែកទៅលើ​បន្តឹង​របស់​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ កំលាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត បានរៀបចំ​សំណុះ​រឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២៧​ខែមីនា ឆ្នាំ​២០២០​នេះ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130