ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចំនួន​អ្នក​ឆ្លង​កូ​រ៉ូ​ណា​នៅលើ​ពិភពលោក​កើន​លើស​៥០​ម៉ឺន​នាក់ ,​ស្លាប់​២៣,៦០០​នាក់

​វ៉ាស៊ីនតោន ៖ យោងតាម​ទិន្នន័យ​ចងក្រង​ដោយ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​វិស្វកម្ម​ប្រព័ន្ធ​នៅ​សាកលវិទ្យាល័យ​ច​ន ហប គី​នស៍ (Johns Hopkins University) បាន​ឲ្យ​ដឹងថា ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​សកលលោក​បាន​កើន​លើសពី​៥២៦,០០០ ករណី​ហើយ​បើ​គិត​ត្រឹម​ម៉ោង​នេះ ដែល​វា​បាន​លាតសន្ធឹង​ស្ទើរ​ពាល​ពេញ​ទ្វីប​ទាំងអស់ លើកលែងតែ​ទ្វីប​ទឹកកក​អង់តាក់ទិក​មួយ​ប៉ុណ្ណោះ​។ តែ​ទោះជា​យ៉ាងណា​ក្នុងចំណោម​ករណី​ឆ្លង​សរុប​ទាំងអស់នេះ ក៏មាន​អ្នក​ដែល​ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ឡើងវិញ​ចំនួន​ជាង ១២២,០០០​ផងដែរ​។ នេះ​បើ​យោងតាម​សារព័ត៌មាន ABC​។​

​បច្ចុប្បន្ន​សហរដ្ឋអាមេរិក​ត្រូវបាន​គេ​មើលថា បាន​ក្លាយជា​ប្រទេស​ដែល​នាំមុខ​តារាង​សម្រាប់​តួលេខ​អ្នក​ឆ្លង​ច្រើនជាងគេ​បំផុត​លើ​ពី​ភព​លោក ជាមួយនឹង​ចំនួន​អ្នក​ឆ្លង​សរុប​បាន​កើន​ដល់ ៨៥,៣៧៧​ករណី​នៅ​ទូទាំងប្រទេស ដោយ​ក្នុងនោះ​១,២៩៥​នាក់​ស្លាប់​។ លំដាប់​ទី​២ គឺ​ប្រទេស​ចិន​ដែល​បច្ចុប្បន្ន​តួលេខ​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​ចិន​បាន​កើន​ដល់​៨១,៣៤០​ករណី ក្នុងនោះ​៣,២៩២​នាក់​ស្លាប់ ហើយ​ករណី​ឆ្លង​ថ្មីៗ​នោះ​ទៀតសោត ស្ទើរតែ​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​ទាំងអស់​។​

​បន្ទាប់មកទៀត​អ៊ីតាលី​ជា​ប្រទេស​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​នៅ​ទ្វីប​អ៊ឺរ៉ុប ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ COVID-19 ដ៏​កាច​សាហាវ​នេះ ជាមួយនឹង​តួលេខ​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​ចំនួន​៨០,៣៤០​ករណី ក្នុងនោះ​៨,២៩២​នាក់​ស្លាប់បាត់​បង់ជីវិត​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130