ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចិន​ប្រកាស​កាត់បន្ថយ​ជើងហោះហើរ​អន្តរជាតិ ខណៈ​ករណី​នាំចូល COVID-19 បន្ត​កើន​ឡើងជា​លំដាប់​

​ប៉េកាំង ៖ អាជ្ញាធរ​ចិន​បានប្រកាសថា នឹង​កាត់បន្ថយ​ជើងហោះហើរ​អន្តរជាតិ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែម្តង និង​ហាមឃាត់​ការធ្វើដំណើរ​ចូល​វិញ​របស់​ជនបរទេស ដែល​រស់នៅក្នុង​ប្រទេស​ចិន ខណៈដែល​ករណី​នាំចូល​នៃ​ជំងឺ COVID-19 ពី​ក្រៅប្រទេស ហាក់​កំពុង​កើន​ច្រើនឡើង​ខ្លាំង​។ នេះ​បើ​យោងតាម ព័ត៌មាន CNA​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រសួងការបរទេស​ចិន​បាន​បញ្ជាក់ថា ទោះបីជា​ជនបរទេស ដែលមាន​ទិដ្ឋាការ​ត្រឹមត្រូវ និង​មានការ​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​ក្នុងប្រទេស​ចិន​ក៏ដោយ ក៏​នឹងត្រូវ​ហាមឃាត់​មិន​ឲ្យ​វិល​ចូល​ប្រទេស​ចិន​វិញ​ដែរ ដោយ​នឹង​ចាប់ផ្តើម​អនុវត្តិ នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ​តែម្តង​។ ក្រសួង​ក៏បាន​បន្ថែមទៀតថា «​ការហាមឃាត់​នេះ​គឺជា​វិធានការ​បណ្តោះអាសន្ន​មួយ ដែល​ប្រទេស​ចិន​ត្រូវតែ​ធ្វើ​ឲ្យ​ខាងតែបាន ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​ករណី​ថ្មីៗ​ក្នុងប្រទេស​»​។ តែ​ទោះយ៉ាងណា មន្ត្រីការទូត និង​នាវិក​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ ព្រមទាំង​នាវា​អន្តរជាតិ​នឹងត្រូវ​បាន​លើកលែង​ចំពោះ​វិធានការ​នេះ​។​

​សូមជម្រាបថា រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​ចុង​ក្រោយនេះ ប្រទេស​ចិន​មិនបាន​រាយការណ៍ អំពី​ករណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ COVID-19 ឡើយ លើកលែងតែ​ករណី​ឆ្លង​នាំចូល​ពី​ប្រទេស​ខាងក្រៅ​ប៉ុណ្ណោះ ដោយ​ករណី​នាំចូល​អ្នក​ផ្ទុក​ជំងឺ COVID-19 ពី​ក្រៅប្រទេស​បាន​កើនឡើង​លើសពី ៥០០​ករណី​នៅ​ទូទាំងប្រទេស​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130