ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

FIFA  ចង់​ឲ្យ​កីឡាករ​កាត់​ប្រាក់ខែ​ពាក់កណ្តាល​ដោយសារតែ​វិបត្ដិ​នៃ​ជំងឺឆ្លង​កូ​រ៉ូ​ណា​

​កីឡា ៖ ថ្នាក់ដឹកនាំ​របស់ FIFA បាន​កោះ​ប្រជុំគ្នា​តាមរយៈ​វីដេអូ​ខ​ល​រយៈពេល ៣ ម៉ោង​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​ក្លឹប​នានា និង​កីឡាករ ហើយ​ពួកគេ​ក៏បាន​ស្នើ​ដល់​កីឡាករ​បាល់ទាត់​ទាំងអស់​កាត់​ប្រាក់​ឈ្នួល​ពាក់កណ្ដាល ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​មេរោគ Covid-19 ។

​គ្រប់ភាគី​ទាំងអស់​ហាក់ដូចជា​បានដឹង​អំពី​តម្រូវការ​ក្នុងការ​សម្រប​ខ្លួន​ទៅនឹង​សេណា​រី​យ៉ូ​ថ្មី​ដែល​បាល់ទាត់​កំពុង​ជួបប្រទះ ក្លិប​នីមួយៗ​ក៏បាន​ដាក់សំណើរ​ទៅខាង​ភាគី​កីឡាករ កាត់​ប្រាក់ខែ​ពួកគេ​ពាក់កណ្ដាល​សិន​អំឡុងពេល​មេរោគ Covid-19 កំពុង​រីក​រាលដាល​នេះ​។​

​នៅ​អេ​ស្ប៉ា​ញ និង​អង់គ្លេស មាន​ក្លឹប​ជាច្រើន​បាន​ប្រើ​យុទ្ធសាស្ត្រ​នេះហើយ ប៉ុន្តែ​ក្នុងនោះ​ក៏មាន​កីឡាករ​មួយចំនួន​មិន​ពេញចិត្ត​ផងដែរ​។ ជាមួយ​ការមិន​ពេញចិត្ត​នេះ ខាង FIFA ក៏បាន​ចេញ​លិខិត​ស្នើឱ្យ​ភាគី​កីឡាករ​យល់​ពី​ស្ថានភាព​នេះ​ផង ដើម្បី​ចូលរួម​ទាំងអស់គ្នា​ប្រយុទ្ធប្រឆាំង​មេរោគ​នេះ​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130