ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូរ៉េខាងត្បូង​ស្នើ​ឲ្យ​ពលរដ្ឋ​ស្នាក់នៅ​ក្នុងផ្ទះ​និង​ផ្អាក​ការជួប​ជុំគ្នា ដើម្បី​ទប់ស្កាត់​កូ​រ៉ូ​ណា​

​កូរ៉េខាងត្បូង ៖ អាជ្ញាធរ​កូរ៉េខាងត្បូង នៅ​ព្រឹក​នេះ បាន​ទទូច​ដល់​ប្រជាជន​ខ្លួន​ឱ្យ​ស្នាក់នៅ​ក្នុងផ្ទះ​និង​ជៀសវាង​ការជួប​ជុំគ្នា​ធំៗ ខណៈដែល​ករណី​ឆ្លង​កូ​រ៉ូ​ណា​កំពុងតែ​រីក​រាលដាល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​កូរ៉េ​បាន​និយាយថា​ប្រទេស​កូរ៉េខាងត្បូង​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៩១​ករណី ត្រូវបាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​កើនឡើង​ទៅដល់​៩.៣៣២ នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130