ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម្សិលមិញ​នៅ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​មាន​អគ្គិភ័យ​២​ករណី​

ខេត្តពោធិ៍សាត់​៖ អាជ្ញា​ធរមាន​សម​ត្ត​កិច្ច​មូលដ្ឋាន​ស្រុក​ក្រគរ​រាយការណ៍​ថា នា​រសៀល​ថ្ងៃ​អង្គារ ៨​កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ នេះ មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​ចំនួន ២​លើក​បាន​កើតឡើង ប៉ុន្តែ​ពុំ​បង្ក​ឲ្យ​មាន​មនុស្ស​ឬ​សត្វ​រងគ្រោះថ្នាក់​នោះទេ ។​

រាយការណ៍​បន្តថា លើក​ទី​១ បានកើត​ឡើង​នៅ​ភូមិ​កណ្ដុរស ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ បង្ក​មកពី​ភ្លើង​ឆេះ​ព្រៃ​រាល​មក​ក្បែៗ​ផ្ទះ​ប្រជាពលរដ្ឋ ប៉ុន្តែ​បាន​ប្រើប្រាស​រថយន្ត​ពន្លត់អគ្គីភ័យ​ដើម្បី​ជួយ​អន្ដរា​គម និង​មានការ​សហការ​ពី​ពលរដ្ឋ​ផងដែរ​នោះ ។​

រាយការណ៍​នគរបាល​ដដែល​បន្តទៀតថា លុះ​លើក​ទី​២ បានកើត​ឡើង​នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ស្ថិត​ក្នួ​ង​ភូមិ​ទី​៥ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ដែល​បង្កឡើង​សង្ស័យ​ឈ្មោះ ង្វៀង យាំ​ុ​ង​ជៀង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​វៀតណាម បច្ចុប្បន្ន ស្លាក់​នៅ​ភូមិ​.​ឃុំ​កើតហេតុ មាន​ប្រពន្ធ និង​កូនប្រុស​ស្រី​ចំនួន ៥​នាក់​ក្នុង​បន្ទុកគ្រួសារ មូលហេតុ​៖ ផឹកស៊ី​ស្រវឹង​ដុត​ផ្ទះ​បណ្ដែត​លើក​ផ្ទៃ​ទឹក ធ្វើ​សកម្មភាព​រួច​រត់គេច​បាត់ ករណី​អគ្គីភ័យ​ឆាបឆេះ​ខាងលើ ពុំ​បង្ក​ឲ្យ​មាន​មនុស្ស​ឬ​សត្វ​រងគ្រោះថ្នាក់​នោះឡើយ ៕ ដោយ​៖ ចាន់ សុភា​

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130