ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថៃ​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​ចំនួន​១២០​នាក់​បន្ថែមទៀត​

​បាងកក ៖ ក្រសួងសុខាភិបាល​ថៃ បានប្រកាស​នៅ​រសៀល​នេះ ប្រទេស​ថៃ​បាន​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​ចំនួន​១២០​នាក់​បន្ថែមទៀត ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន​២​នាក់​ទៀត​។​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

តួលេខ​ថ្មី​នេះ​បានធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មាន​ចំនួន ១.៧៧១ នាក់​និង​ចំនួន​អ្នកស្លាប់​កើន​ដល់​១២ នាក់​នៅ​ទូទាំងប្រទេស​។​

​អ្នកស្លាប់​ថ្មី​ទាំង​២ នាក់​ខាងលើ​រួមមាន​បុរស​ជនជាតិ​ថៃ​អាយុ​៧៩​ឆ្នាំ​ដែល​បាន​ចូលរួម​ពិធីមង្គលការ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពីដើម​ខែមីនា​និង​ម្នាក់ទៀត អាយុ​៥៨ ឆ្នាំ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​អង់គ្លេស​កាលពី​ខែ​មុន​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130