ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅ​អាមេរិក​កើន​ដល់​៤,០៧៦​នាក់​

​អាមេរិក ៖ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 បាន​ផ្តាច់ជីវិត​មនុស្ស​កើន​ដល់ ៤,០៧៦​នាក់​ហើយ ក្នុងចំណោម​ករណី​ឆ្លង​សរុប ១៨៩,៥១០​នាក់​នៅក្នុង​សហរដ្ឋអាមេរិក ដែល​វា​ជា​តួលេខ​ខ្ពស់​ជាងគេ​បំផុត​នៅលើពិភពលោក​។​នេះ​បើតាម​ការចេញផ្សាយ​ដោយ CNA​។​

​យោងតាម​តួលេខ​ចុងក្រោយ​ដែល​បានចេញ​ផ្សាយ​ដោយ​សាកលវិទ្យាល័យ​អាមេរិក Johns Hopkins បាន​ឲ្យ​ដឹង​ទៀតថា រដ្ឋ​ញូយ៉ក​បាន​រ៉ាប់រង​ករណី​ស្លាប់ ដោយសារតែ​ជំងឺ COVID-19 នេះ​រហូតដល់​ទៅជា​ង ៤០% ឯណោះ នៃ​ចំនួន​ករណី​ស្លាប់​ទាំង​ជាង ៤,០០០​នាក់​ខាងលើនេះ​នៅក្នុង​សហរដ្ឋអាមេរិក​។ Johns Hopkins បានចាត់ទុក​តួលេខ​ថ្មី​នេះ ជាការ​កើនឡើង​នូវ​ចំនួន​មនុស្ស​ស្លាប់ លើស​ទ្វេដង​បើ​ធៀប​នឹង​រយៈពេល ០៣​ថ្ងៃ​កន្លងទៅនេះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130