ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បឹងកេត សម្រេច​កាត់​ប្រាក់ខែ​កីឡាករ​ព្រោះ​វិបត្តិ​កូ​វីដ​១៩

​កីឡា ៖​នៅ​ថ្ងៃទី​១ ខែមេសា​នេះ ក្លឹប​បាល់ទាត់​បឹងកេត បានសម្រេច​កាត់​ប្រាក់បៀវត្ស​កីឡាករ​របស់ខ្លួន​ចំនួន ៥០% ក្នុង​គ្រា​ដែល​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ក្រោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ (COVID-19) ដែល​កំពុង​កើត​មាននៅ​ជុំវិញ​ពិភពលោក​។​

​មន្ត្រី​សារព័ត៌មាន​ក្លិប បាន​បញ្ជាក់ថា​៖«​ដូច​បានឃើញ​ស្រាប់ បច្ចុប្បន្នភាព​នៃ​សេដ្ឋកិច្ច​ទូទាំង​សកលលោក​បន្ដ​ដាំ​ក្បាល​ចុះ គ្រប់​សកម្មភាព​របរ​ជំនួញ​ផ្អាក​សកម្មភាព​ស្ទើ​ទាំងស្រុង ក្នុងនោះ​វិស័យ​កីឡាករ​ដូចគ្នា មួយ​រយះ​ចុង​ក្រោយនេះ​ក្លិប​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​បានដាក់​ចេញ​ផែនការ​បន្ដបន្ទាប់​ដើម្បី ទប់ស្កាត់​ការរីក​រាលដាល ការបន្ដ​និរន្ដរភាព​ក្លិប​ក្នុងអំឡុង​ស្ថានភាព​សេដ្ឋកិច្ច​ជាប់គាំង​គ្មាន​កម្រើក​នេះ​។

​មិន​ខុសពី​បណ្ដា​ក្លិប​មួយចំនួន​លើ​ពិភពលោក ក្រោយ​កិច្ចប្រជុំ​ពិភាក្សារ​គ្នា​រួចមក គ្រប់ៗ​គ្នា​នៅ​បឹងកេត រួមមាន​ថ្នាក់ដឹកនាំ​គ្រប់ផ្នែក ក្រុម​គ្រូបង្វឹក កីឡាករ បុគ្គលិក បាន​ឯកភាព និង យល់ព្រម ក្នុងការ​កាត់​ប្រាក់បៀវត្ស​របស់ខ្លួន​ចំនួន ៥០% ដើម្បី​រួមចំណែក ជួយ​ទ្រទ្រង់​ក្លិប​ក្នុងអំឡុង​វិបត្តិ កូ​វីដ​១៩ នេះ​។​»

​ចំពោះ​ការហ្វឹកហាត់​វិញ ក្លឹប​បាន​បញ្ជាក់ថា ការហ្វឹកហាត់​ប្រចាំថ្ងៃ​ត្រូវ​ផ្អាក​សកម្មភាព​ទាំងស្រុង​ចាប់ពីពេលនេះ ដោយ​ត្រូវ​ហ្វឹកហាត់​តាមរយះ​កម្មវិធី​ហ្វឹកហាត់​ថ្មី ដោយឡែក​ពីគ្នា ពី​គេហដ្ឋាន តាម​កម្មវិធី​ដែល​ក្រុម​គ្រូបង្វឹក​បច្ចេកទេស​បាន​ដាក់ចេញ រហូតដល់​ស្ថានការណ៍​វិវឌ្ឍន៍​មក​ភាពល្អប្រសើរ​ឡើងវិញ​៕

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130