ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅ​ទូទាំង​ពិភពលោក​បន្ត​ហក់​ឡើង​ខ្ពស់​

ពិភពលោក ៖ មនុស្ស​ជាង ៤​ម៉ឺន​នាក់​បាន​ស្លាប់ ដោយសារ​ការ​រាតត្បាត​សកល​នៃ​ជំងឺ COVID-19 ដែល​បាន​រីក​រាលដាល​នៅ​ទូទាំង​ពិភពលោក ខណៈ​សហរដ្ឋអាមេរិក​បាន​ត្រៀម​ទប់ទល់​នឹង​ពេលវេលា​ដ៏​ងងឹត​បំផុត បន្ទាប់ពី​ចំនួន​អ្នកស្លាប់​បាន​កើន​ខ្ពស់ជាង​ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​។​

​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ជំងឺ​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជាង ៨០​ម៉ឺន​នាក់​នៅក្នុង​វិបត្តិ ដែល​បានកំណត់​បន្ទាត់​ថ្មី​សម្រាប់​មហាអំណាច​នយោបាយ ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក និង​កែប្រែ​ដល់​ការប្រព្រឹត្តិទៅ​នៃ​ជីវភាព​ប្រចាំថ្ងៃ​របស់​មនុស្ស​ប្រមាណ ៣,៦​ពាន់​លាន​នាក់​ដែល​តម្រូវ​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ ក្រោម​វិធាន​ការបិទ​ប្រទេស​។​

​អត្រា​ការស្លាប់​បាន​ផ្ទុះឡើង​ខ្ពស់​ជាថ្មីទៀត នៅ​ទូទាំង​ទ្វីបអឺរ៉ុប​កាលពី​ថ្ងៃ​អង្គារ ខណៈ​អេ​ស្ប៉ា​ញ បារាំង និង​អង់គ្លេស​បាន​រាយការណ៍​ពីថ្ងៃ​ស្លាប់​ដ៏​ច្រើន​បំផុត​របស់ខ្លួន​។ វិធាន​ការបិទ​ប្រទេស​នានា​ក្នុង​គោលបំណង បញ្ឈប់​ការ​រាតត្បាត​សកល​ជំងឺ COVID-19 ដែល​បាន​រីក​រាលដាល​ពាសពេញ​ពិភពលោក​។ នៅក្នុង​ប្រទេស​បែលហ្ស៊ិក​ក្មេងស្រី​អាយុ ១២​ឆ្នាំ​ម្នាក់​ដែល​បាន​ឆ្លង​ជំងឺ​នេះ​បាន​បាត់បង់​ជីវិត ក្នុងករណី​ដ៏​គួរឱ្យ​ព្រួយបារម្ភ​មួយទៀត​នៃ​យុវជន ដែល​មិនអាច​ទប់ទល់​បាន​នឹង​ជំងឺ​នេះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130