ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បាល់ទាត់​អង់គ្លេស​នឹង​ពិភាក្សា​ពី​ការពន្យារពេល​ផ្តល់ប្រាក់​ឈ្នួល​

កីឡា ៖ ក្លិប​បាល់ទាត់​លី​គ​កំពូល English Premier League និង​ក្លិប​ផ្សេងៗ​ទៀត​នឹង​ពិភាក្សា អំពី​កិច្ចព្រមព្រៀង​ពន្យា​ប្រាក់​ឈ្នួល​សមូហភាព​នៅក្នុង​កិច្ចប្រជុំ ជាមួយ​សមាគម​បាល់ទាត់​អាជីព PFA នៅ​ថ្ងៃ​ពុធ​នេះ​។ សំណើ​នេះ​គឺជា​ជំរើស​មួយ​ដើម្បី​ជួយ​ក្លឹប ដែល​ប្រឈមមុខ​នឹង​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ ក្នុងកំឡុងពេល​មាន​វិបត្តិ​ជំងឺឆ្លង Covid-19​។​

​ក្នុងនោះដែរ PFA នឹង​ស្នើ​ទៅកាន់​ក្លិប ប្រសិនបើ​ពន្យារពេល​ប្រាក់​ឈ្នួល ត្រូវបាន​ផ្តល់​ក្នុង​លក្ខខណ្ឌ​សមស្រប​ណាមួយ​។ ទោះយ៉ាងណា​សម្ព័ន្ធ​កីឡាករ​អាជីព Fifpro បាន​ព្រមាន​ប្រឆាំងនឹង​គោលការណ៍​ស្តង់ដារ ស្ដីពី​ការកាត់បន្ថយ​ប្រាក់ខែ​របស់​កីឡាករ ដោយ Fifpro យល់ថា វិធានការណ៍​ដែល​បាន​អនុវត្ត​ដោយ​ក្លិប​អ្នកមាន មិនអាច​ត្រូវបាន​អនុវត្ត​បន្ត​ដោយ​ក្លិប​តូចតាច​បានឡើយ​។ នៅ​អ៊ីតាលី កីឡាករ និង​ក្រុម​គ្រូបង្វឹក​ដំបូង​របស់​ក្រុម​សេះបង្កង់ Juventus រួមទាំង Cristiano Ronaldo និង Maurizio Sarri បាន​យល់ព្រម​កាត់បន្ថយ​ប្រាក់ខែ​យ៉ាងច្រើន​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130