ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ដី​ប្រ​ទ្បា​យ​សាធារណៈ​ជាង​២០០​ម៉ែត្រ​ត្រូវ​បុគ្គល​មាន​លុយ​ចាក់ដី​លុប​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន

​តាកែវ ៖ ដី​ប្រឡាយទឹក​សាធារណៈ​សម្រាប់​ប្រើប្រាស់​រួម ត្រូវបាន​អ្នកមាន​លុយ​ម្នាក់​ធ្វើ​សកម្មភាព យក​គ្រឿងចក្រ​ដឹក​ដី​មកចាក់​លុប​ដោយ​មិន​ខ្លាចញញើត​នឹង​អាជ្ញាធរ​ឃុំ ស្រុក​ឡើយ​ហើយ ករណីនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ក្នុងភូមិ​ស្នួល ឃុំ​ស្រ​ង៉ែ ស្រុក​ទាំង ខេត្តតាកែវ ផ្ទុះ​ការតវ៉ា​យ៉ាងខ្លាំង ។​

​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បុគ្គល​ដែល​ហ៊ាន យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ដឹក​ដី​មកចាក់​លុប​ដី​ប្រឡាយ​សា​ធា​រណះ​នេះ​មានឈ្មោះ កេង និង​ប្រពន្ធ​ឈ្មោះ ស្រី នួន ដែល​ថ្លើមធំ​ហ៊ាន​យក​គ្រឿងចក្រ​លុប​ទ្បា​យ​ទឹក​សាធារណៈរដ្ឋ បណ្តោយ​ជាង ២០០​ម៉ែត្រ ទទឹង​១០​ម​យក​ធ្វើជា​កម្ម​សិទ្ធ​របស់ខ្លួន ដោយ​គ្មាន​ខ្លាចញញើត ចំពោះ​អាជ្ញាធរ​សូម្បី​បន្តិច​សោះ​ទ្បើ​យ ។​

​ប្រជាពលរដ្ឋ​បានដាក់​ការសង្ស័យថា ប្រហែល​រឿងនេះ​ប្រាកដជា​មានការ ត្រូវរ៉ូវ​គ្នា​រវាង​អាជ្ញាធរ​ឃុំ​និង​ស្រុក​ហើយ បានជា​បុគ្គល​មាន​លុយ​រូបនេះ​ថ្លើមធំ​ហ៊ាន ចាក់​លុប​ប្រ​ទ្បា​យ​ទឹក​រដ្ឋ​យកបាន​យ៉ាងរ​លួ​ន ហើយ​គ្មាន​ការបង្ក្រាប​បែបនេះ ?

​តាម​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ប្រ​ទ្បា​យ​ទឹក​ខាងលើនេះ​គឺមាន​សារៈ​ខ្លាំងណាស់ សម្រាប់​ពួកគាត់​ដែល​រស់នៅ​តំបន់​នេះ ហើយ​ធ្លាប់​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មកហើយ ព្រោះ​ការធ្វើ​ស្រែ​របស់​ពួកគាត់​គឺ​ពឹង​លើ ការនាំ​ទឹក​តាម​ប្រ​ទ្បា​យ​មួយ​ខ្សែ​នេះ មក​ធ្វើការ​ស្រោចស្រព ចុះបើ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​បុគ្គល​មាន​លុយ​ឈ្មោះ​កេង និង​ស្រី​នួន ចាក់​លុប​ជិតឈឹង​ធ្វើជា​កម្មសិទ្ធិ​បែបនេះ​ទៅហើយនោះ តើ​ឲ្យ​ពួកគាត់​ពឹង​ទៅលើ​អ្វី​ទៀត​ទៅ ។​

​តាម​ព័ត៌មាន​ទទួលបាន​ការចាក់ដី​ខាងលើ​របស់​បុគ្គល​ឈ្មោះ​កេង​នេះ គឺ​គេ​មាន​គំរោង​បើក​ដី​ទ្បូ​ត៍​សម្រាប់​លក់​ផងដែរ​ដោយ​ដី​របស់គេ​នោះ​មាន​ទំហំ​តូច​ជាង​ដី​ប្រឡាយទឹក​សា​ធា​រណះ​ទើប​បុគ្គល​ម្នាក់នេះ​ហ៊ាន​យក​គ្រឿងចក្រ​ដឹក​ដី​លុប​ប្រឡាយទឹក​ដើម្បី​ពង្រីក​ដី​របស់ខ្លួន​បែបនេះ ។​

​លោក ឈួន ផាន់​នី អភិបាលស្រុក​ទ្រាំង បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ភ្នំពេញ​ថ្មី​ថា ពាក្យពណ្តឹង​របស់​ពល​រដ្ឋ​នៅ​ភូមិ​ស្នួល ឃុំ​ស្រ​ង៉ែ​គឺ​លោក​បានទទួល​ហើយ ហើយ​លោក​និង​បញ្ជា​ទៅ​ឲ្យ​អាជ្ញាធរ​ឃុំ​ចុះទៅ​ផ្អាក​គ្រឿង​ចាក់​នោះ​ជាបន្ទាន់ ហើយ​ចំពោះ​ការ​លួច​ចាក់ដី​ចូលក្នុង​ប្រ​ទ្បា​យ​ទឹក​សាធារណៈ​វិធាន​ការអោយ​បុគ្គល​រូបនោះ កាយ​ដី​ចេញពី​ប្រឡាយ​វិញ​នោះ​ចាំ​លោក​ចុះទៅពិនិត្យ​ជាក់ស្តែង​សិន ។​

​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញា​ធរមាន​វិធានការ​ឲ្យ​បាន​ធ្ងន់​បន្តិច​ចំពោះ​បុគ្គល​ខាងលើ​ព្រោះថា បើ​នៅតែ​បណ្តោយ​ឲ្យ​បុគ្គល​រូបនោះ​បន្តសកម្មភាព​លុប​ដី​ប្រឡាយ​សាធារណៈ​របស់​រដ្ឋ​ដូច្នេះ​វា​នឹងមិន​គ្រាន់តែ​ប៉ះពាល់​ដល់​ផលប្រយោជន៍​រួម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​នឹងរង​ការ​ចោទថា បាន​ឃុបឃិត​ជា​ប្រព័ន្ធ​ប្រព្រឹត្ត​អំពើពុករលួយ​ដែល​ប្រឈម​ផ្លូវច្បាប់​ថែមទៀត ៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130