ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាង​អំណាច​ជា​អធិការរង​រំលោភ​យក​ក្បាលដី​របស់ពលរដ្ឋសង់​លំនៅឋានផ្ទាល់ខ្លួន

​ខេត្តព្រៃវែង ៖ ទំនាស់​ដីធ្លី​ដ៏​រុំា​រៃ​មួយ​រវាង​ប្រជាពលរដ្ឋ​១​គ្រួសារ​ដែល​បាន​ចោទប្រកាន់​ទៅលើ​លោក​អធិការរង​ស្រុក​ស៊ីធរ​កណ្តាល​ម្នាក់​ថា​បាន​រំលោភ​យក​ក្បាល​ដីស្រែ​របស់គាត់​មួយកន្លែង​នៅជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​១១ ស្ថិតក្នុង​ភូមិ​អំពិល​ក្រៅ ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ធ្វើជា​កម្ម​សិទ្ធ​សង់​លំនៅឋាន​ស្នាក់នៅ ដោយ​អះអាងថា​លោក​មេឃុំ​ជា​អ្នក​អនុញាត​។

​បើតាម​អ្នក​មីង​ឈ្មោះ ឡេ​ក ណាន អាយុ​៥៧​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អំពិល​ក្រៅ ឃុំ​អំពិល​ក្រៅ បាន​រៀបរាប់​ប្រាប់​អ្នក​សារ​ព៌​ត​មាន កាលពី​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ ថា ដី​របស់គាត់​នេះ​ជា​ប្រភេទ​ដីស្រែ​ដែល​រដ្ឋអំណាច​ចែក​អោយ​សម្រាប់​បង្ករ​បង្កើន​ផល​ចិញ្ចឹមជីវិត​តាំងពី​សម័យរ​ដ្ធ​កម្ពុជា​មក​ម្លេះ ដែលមាន​ទំហំ​ក្បាលដី​ទទឹង​៤០​ម៉ែត្រ បណ្តោយ​៧០​ម៉ែត្រ មាន​ព្រំប្រទល់​ដី​ខាងជើង​ឈ្មោះ កុ​ច លន់ ខាងត្បូង​ទល់​ដី​ឈ្មោះ វែង យន់ ខាងលិច​ទល់​ឈ្មោះ យាប ឆេង និង​ខាងកើត​ទល់​ថ្នល់ជាតិ​លេខ​១១​។​

​អ្នក​មីង​បន្តថា ស្រាប់តែ​នៅក្នុង​ឆ្នាំ​២០០៤​មានឈ្មោះ យុន ស៊ី​ណាត ជា​នាយរង​ប៉ុស្តិ៍​អំពិល​ក្រៅ រស់នៅ​ភូមិ​ឫស្សី​សាញ់ ឃុំ​ឫស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ន​ជា​អធិការរង​ស្រុក​ស៊ីធរ​កណ្តាល ទទួល​ផ្នែក​សន្តិសុខ​ស្រុក បានមក​រំលោភ​យក​ក្បាលដី​របស់គាត់​ធ្វើជា​កម្ម​សិទ្ធ និង​បានអោយ​ជាង​មក​ត្រាស់​សេ​ចាក់​ធ្នឹម​បណ្តុះ​សរសរ​ថ្ម​ឡើង ធ្វើ​ឈើ​ខាងលើ នៅជាប់​ផ្លូវ​ថ្នល់ជាតិ​លេខ​១១​យ៉ាង​គឃ្លើន​។​

​បើទោះបីជា​គ្រួសារ​គាត់​ទៅ​រារាំង​ហាមឃាត់​មិន​អោយធ្វើ​បែបណាក៏ដោយ ក៏​លោក​អធិការរង​រូបនេះ​មិន​ព្រមស្តាប់​នោះទេ នៅតែ​បន្ត​សាងសង់​ដោយ​អះអាងថា លោក អៀង សុខុម មេឃុំ​អំពិល​ក្រៅ ជា​អ្នកចេញ​លិខិត​អនុ​ញា​ត្ត​អោយគេ​ធ្វើ ។

​អ្នក​មីង​ម្ចាស់​ដី​បញ្ជាក់​បន្ថែមទៀតថា បញ្ហា​ទំនាស់​ដីធ្លី​ដ៍​រាំ​រៃ​នេះ​រូបគាត់​ក៏បាន​ចូល​ដាក់សំណើរ​និង​ពាក្យបណ្តឹង​ទៅដល់​ថ្នាក់ឃុំ ស្រុក ខេត្ត​ប្រហែល​៦-៧​រួចមកហើយ ប៉ុន្តែ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​ហាក់បីដូចជា​ស្ងាត់ឈឹង ពុំមាន​ដំណោះស្រាយ​ជូន​គ្រួសារ​គាត់​អោយមាន​ប្រសិទ្ធភាព​នោះឡើយ ។ មិនតែប៉ុណ្ណោះ​បុគ្គល​ម្នាក់នេះ​នៅតែ​រំលោភបំពាន​បន្ត​ការសាងសង់​ជា​បន្តបន្ទាប់​ស្រេច​តែ​អំពើ​ចិត្ត បើទោះបីជា​រូបគាត់​ជា​ម្ចាស់​ដី​ទៅ​ជំរាប​លោក អៀង សុខុម មេឃុំ​អោយមក​ជួយ​ទប់ស្កាត់​ផ្អាក​សកម្មភាព​ក៏​គ្មាន​បទ​អន្តរាគមន៍​ដែរ ហើយ​ថែមទាំង​ប្រើពាក្យ​សម្តី​អសុរ​ស​ដាក់​ពលរ​ដ្ធ​ថា កុំមក​ពាក់ព័ន្ធ​ជាមួយ​អា​ញ់ រឿង​ឯង​ទាំង​២​នាក់​ទៅ​ខេត្ត​ទៅ​តុលាការ​តែ​គ្នាឯង​២​នាក់​ហ្នឹង​ចុះ ។ ពេលដែល​ឮ​លោក​មេឃុំ​គាត់​ជា​ម៉ែ​ជា​ឪ​គាត់​និយាយ​បែបនេះ តើ​អោយ​គាត់​ជា​ប្រជាពលរដ្ឋ​សង្ឃឹម​អ្វី​ទៀត ។

​អ្នក​មីង​បានបញ្ជាក់​ទៀតថា ទាក់ទង​បញ្ហា​ដី​នេះ​គាត់​ក៏មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដែល​ទទួលស្គាល់ថា ដី​នេះ​គឺ​ពិតជា​ដី​កម្ម​សិទ្ធ​របស់​អ្នក​មី ឡេ​ក ណាន កាន់កាប់​គ្រប់គ្រង​អាស្រ័យ​ផល​តាំងពី​សម័យ​រដ្ឋ​កម្ពុជា​ប្រាកដ​មែន និង​សូម​សំណូម​ដល់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ជំវិញ​ខេ​ត្ត្ត​ព្រៃវែង មេត្តាជួយ​រក​យុ​ត្តិ​ធ៌​ម​ជូន​គ្រួសារ​ម្ចាស់​ដី​ផង ព្រោះ​ឥឡូវ​បុគ្គល​ម្នាក់នេះ​នៅតែ​បន្ត​ការសាងសង់​ដដែល ហើយ​បើ​គេ​រំលោភ​យក​ក្បាលដី​គាត់​បិទ​ខាងមុខ​ជិត តើ​គាត់​មាន​ផ្លូវ​ឯណា​សម្រាប់​ដឹកជញ្ជូន​កសិផល​ឫ​ធ្វើដំណើរ​ចេញចូល​ចុះទៅ​ធ្វើស្រែ​ប្រាំង​។​

​ចំណែក​លោក យុន ស៊ី​ណាត អាយុ​៥២​ឆ្នាំ មាន​តួរ​នាទី​ជា​អធិការរង​ទទួល​ផែន​សន្តិសុខ​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៤ ខែឧសភា នេះ​ថា កាលពីមុន​លោក​នៅ​ជា​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អំពិល​ក្រៅ រូបលោក​អត់​មាន​ដី​ស្នាក់នៅ​ក៏​ធ្វើសំណើរ​លាយលក្ខណ៍អក្ស​រ​ស្នើសុំ​ទៅ​លោក​មេឃុំ និង​លោក​អធិការ​ស្រុក​នៅ​ឆ្នាំ​២០០៤ ដើម្បី​ធ្វើជា​កន្លែង​លក់ដូរ បន្ទាប់មក​លោក អៀង សុខុម ជា​មេឃុំ​ក៏​បានចេញ​លិខិតអនុញាត​ឲ្យ​ទើប​រូបលោក​ហ៊ាន​ធ្វើការ​សាងសង់ ណាមួយ​គាត់​ធ្វើ​នេះ​នៅ​លើដី​ចំណី​ថ្នល់​ឫ​ដី​ចំណី​គល់ស្ពាន​ទេ ទោះបី​ដី​អ្នកណា​នៅ​ខាងក្រោយ​ក៏​គេ​មិនដឹង​ទេ​។​

​យោងតាម​សំដី​របស់លោក​អធិការរង​ធ្វើអោយ​ពលរដ្ឋ​រិះគន់ថា កោត​ចេះតែ​ហ៊ាន​និយាយ​ទៅរួច​សម័យ​នេះហើយ​ធ្វើ​ដល់​អធិការរង​អត់​មាន​ដី​នៅ មក​ដើរ​រំលោភ​យក​ក្បាលដី​ពលរដ្ឋ​ស្នាក់នៅ​ទៅវិញ ពិតជា​កំសត់​ណាស់​លោក​អធិការរង​ម្នាក់នេះ ហើយ​បើទោះបី​កាលពី​នៅ​ធ្វើជា​នាយរង​ប៉ុស្តិ៍ កន្លែង​ប៉ុស្តិ៍​ក៏មាន​ម៉េច​ក៏​មិន​ស្នាក់នៅ​? ។

​ចំណែក​លោក អៀង សុខុម មេឃុំ​អំពិល​ក្រៅ បានអោយដឹង​ដែរ​ថា ដី​នេះ​មិនមែនជា​ដី​កម្ម​សិទ្ធ​បុគ្គល​ណា​ម្នាក់​ទេ គឺជា​ដី​ចំណីផ្លូវ និង​ដី​ចំណី​គល់ស្ពាន ទើប​រូបលោក​ហ៊ាន​អនុញាត​អោយឈ្មោះ យុន ស៊ី​ណាត អតីត​នាយរង​ប៉ុស្តិ៍​អំពិល​ក្រៅ ទំហំ​ប្រហែល​ជាង​១០​ម៉ែត្រ​បួន​ជ្រុង​សម្រាប់​សង់ផ្ទះ​ស្នាក់នៅ ពេលណារ​ដ្ធ​ត្រូវការ​ប្រគល់អោយ​រដ្ឋ​វិញ​។​

​ប៉ុន្តែ​ឈ្មោះ យុន ស៊ី​ណាត នេះ​មានចិត្ត​លោភលន់​ចេះតែ​ពង្រីង​បន្ថែម​។​ហើយ​រឿងនេះ​រូបលោក​ក៍បាន​សម្របសម្រួល​អោយឈ្មោះ យុន ស៊ី​ណាត​នេះ​កុំ​ធ្វើ​បិទផ្លូវ​ទុក​ប្រវែង​៣-៤​ម៉ែត្រ​អោយគេ​ដើរចេញ​ចូល​ផង តែ​ភាគី​ទាំង​២​នាក់​នេះ​មិនត្រូវ​គ្នា​។​

​លោក​មេឃុំ​បញ្ជាក់ថា ចំពោះ​ការ​ចោទ​គាត់​រឿង​និយាយ​សម្តី​អសុរ​ស​ដាក់​ពលរដ្ឋ​នោះ គឺ​គាត់​និយាយ​លេង​ទេ ទោះបី​រឿងនេះ​ដល់​ខេត្ត​ផុតដៃ​លោក ក៏​រូបលោក​នៅតែ​សម្របសម្រួល​ដែរ ៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130