ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជនសង្ស័យ​កាប់​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​

​ខេត្តស្ទឹងត្រែង ៖ យុវជន​ម្នាក់ ត្រូវបាន​ជនសង្ស័យ វាយ និង​កាប់​ដាច់​ដៃ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ហេតុ​ការ​នេះ​កើតឡើង ស្ថិតនៅត្រង់ ភូមិ​ត្បូង​ខ្លា ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង ១៤ នឹង​៣០​នាទី ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ ។​

​មន្ត្រីនគរបាល​ស្រុក​សៀម​បូក​បាន​ឲ្យ​ដឹងថា ៖ ជនរងគ្រោះ​មានឈ្មោះ ផា សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ត្បូង​ខ្លា ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ។ ចំណែកឯ​ជនសង្ស័យ​ឈ្មោះ អ៊ុត​ឡេ ភេទ​ប្រុស ជនជាតិខ្មែរ​អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​កោះ​ជ្រឹម ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង (​បាន​រត់គេចខ្លួន​រត់​គេចខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​រួច ដោយបាន​នាំយក​កូន ៤​នាក់ ទៅជា​មួយ​ផងដែរ ) ។​

​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ សហការ​ជាមួយ​កម្លាំង​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សៀម​បូក បាន​ចុះ​ពិនិត្យ ដល់​កន្លែងកើតហេតុ ពិនិត្យ​សាកសព ដោយ​សន្ធិ​ដ្ឋា​ន​ថា​ជនសង្ស័យ​ត្រូវបាន​ស្លាប់​ដោយ​ហិង្សា​ពិតប្រាកដ​មែន ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130