ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ជនជាតិ​ថៃ​បើករថយន្ត​បុក​ម៉ូតូនគរបាល​បណ្តាល​ឲ្យ​ស្លាប់​២​នាក់

​ប៉ៃលិន ៖ បុរស​ជនជាតិ​ថៃ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើក​រថយន្តបុក​ជាមួយ​ម៉ូតូ​មន្ត្រីនគរបាល​ខេត្ត​ប៉ៃលិន បណ្តាល​ឲ្យ​ស្លាប់​២​នាក់ ដោយ​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ខណដែល​ម្នាក់ទៀត​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ។​

​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​ម្សិលមិញ​នៅលើ​ផ្លូវជាតិ​លេខ​៥៩ នៅ​ចំណុច​ផ្លូវបំបែក​ភ្នំ​កុយ ស្ថិតក្នុង​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ដ​ប៉ៃលិន ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​១-​ឈ្មោះ បារាំង ភេទ​ប្រុស មុខរបរ​កសិករ បើកបរ​ម៉ូតូ​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ ប៉ៃលិន​1C-2420 (​បាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​)​។ ទី​២-​ឈ្មោះ អ៊ឹម ណែម ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ បុខ​របរ​នគរបាល​ខេត្ត​ប៉ៃលិន ជា​អ្នករួមដំណើរ​បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​អន្ទាក់​ឃុំ​/​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ចំណែក​ភាគី​ខាង​រថយន្ត​បង្ក​ឈ្មោះ PATTANA PAIBUNWONG Mr. KOBCHAI ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ជនជាតិ​ថៃ បើក​បររថ​ម៉ាក ISUZU ពាក់​ផ្លាកលេខ THAILAND 91-0642 ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130