ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យោធា​ឈុតខ្មៅ​ថៃ​ចាប់​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ជាង​១០០​នាក់​បញ្ជូនមក​កម្ពុជា​វិញ​

​បាត់ដំបង ៖ កង​ទាហាន​ឈុតខ្មៅ​ថៃ​កាលពី​រសៀល​ម្សិលមិញ​បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​ប្រុស​ស្រីក្មេង​ចាស់​ចំនួន​១១០​នាក់ ដែល​បាន​លួច​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ​ដោយ​បញ្ជូនមក​កម្ពុជា​វិញ​តាម​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​

​លោក​អនុសេនីយ៍ឯក​កែវ​ឌឿ​ន​មេ​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គីឡូ​១៣​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​៨១៧​បានឱ្យ​អ្នកសារព័ត៌មាន​ដឹងថា​ក្រោយពី​បានទទួល​ព័ត៌មាន​ពី​កម្លាំងយោធា​ឈុតខ្មៅ​ថៃ​លោក​បានរៀបចំ​កម្លាំង​ដើម្បី​ចូលទៅ​ទទួល​ពលករ​ខ្មែរ​ដែលមាន​ចំនួន​សរុប​ចំនួន​១១០​នាក់​ស្រី​៤៥​នាក់​ក្មេង​៤​នាក់​ស្រី​២​នាក់​ប្រុស​៦១​នាក់​។​

​ក្រោយពី​បាន​សាកសួរ​រួចរាល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​គីឡូ​១៣​បាន​បញ្ជូន​ពលករ​ខ្មែរ​ទាំងនេះ​ទៅ​កងឯកភាព​រដ្ឋបាល​ស្រុក​សំពៅ​លូន​ក្នុង​វិទ្យាល័យ​សំពៅ​លូន​ដើម្បី​ផ្តល់ឱ្យ​មន្ត្រី​ជំនា​ញច​ត្តា​ឡី​ស័ក​ធ្វើការ​ត្រួតពិនិត្យ​សុខភាព ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130