ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចាប់ពី​ខែ​មី​ថុ​នា​ទៅ​ការប្រកួត​កីឡា​ជាតិ​នឹង​ដំណើរការ​ជា​បណ្តើរៗ​ឡើងវិញ​

​ភ្នំពេញ ៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅថ្ងៃនេះ​បានបង្ហាញ​ឲ្យ​ដឹងថា ការប្រកួត​កីឡា​ជាតិ​នឹង​ចាប់​ដំណើរៗ ការ​ជា​បណ្តើរៗ ឡើងវិញ​ចាប់ពី​ខែ​មី​ថុ​នា​តទៅ ។ ប៉ុន្តែ​ការប្រកួត​នោះ​ត្រូវ​ស្ថិតក្រោម​លក្ខ​ខ័​ណ្ឌ​មួយចំនួន​រួមមាន​ទី​១៖ អនុញ្ញាតឱ្យ​បើក​ការប្រកួត​កីឡា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ជាតិ ដោយ​មិនមាន​អ្នកទស្សនា ដែល​មានតែ​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​ក្នុង​ចំនួន​មិនឱ្យ​លើសពី ១០០​នាក់ ក្រោម​ការគ្រប់គ្រង​ទទួលខុសត្រូវ​យ៉ាង​ហ្មត់ចត់ ពី​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ និង​អនុវត្ត​អនាម័យ​តាម​វិធានការ​ការពារ​របស់ ក្រសួងសុខាភិបាល​។ ការអនុញ្ញាត​នេះ នឹង​ចាប់​អនុវត្ត​ជា​បណ្ដើរៗ​ចាប់ពី​ខែមិថុនា ឆ្នាំ​២០២០​តទៅ​។​
*​ទី​២៖ អនុញ្ញាតឱ្យ​មានការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ក្រុមកីឡា​ជម្រើសជាតិ​ឡើងវិញ ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់ តាម​វិធានការ​ការពារ​កុំឱ្យ​មានការ ចម្លង​វីរុស​កូ​វីដ​-១៩ និង​ការពារ​រលក​ទី​ពីរ​នៃ​ការចម្លង​វីរុស​នេះ របស់​ក្រសួងសុខាភិបាល​។​
*​ទី​៣៖ មុននឹង​បើក​ឱ្យ​ដំណើរការ ត្រូវមាន​ការចាត់ចែង​រៀបចំ​ជាមុន​នូវ​វិធានការ​ការពារ​នានា ដូចជា​៖
* ការអនុវត្ត ការសម្អាត​ដៃ​ឱ្យបាន​ញឹកញាប់ ដោយ​ប្រើ​ទឹកស្អាត និង​សាប៊ូ ឬ​ទឹក​អាល់កុល ឬ​ទឹក​ដែល​សម្រាប់​លាងដៃ​
* ការប្រើប្រាស់​ម៉ាស (​ក្នុងករណី​ចាំបាច់​) ឬ​កន្សែង ឬ​ក្រមា ឬ​ក្រដាស​ជូត​មាត់ ដើម្បី​ខ្ទប់ មាត់​ច្រមុះ រាល់ពេល​ក្អក​កណ្ដាស់ (​រួច​ត្រូវ​បោះចោល​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ​)
* ការអនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ជាដើម​។​
*​ទី​៤៖ ត្រូវ​ធានាថា ទីកន្លែង​ដែល​បើក​ដំណើរការ​កីឡា​ដូច​បាន​ជម្រាបជូន​ខាងលើនេះ មានការ​អនុវត្ត​វិធានការ​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ បាន​ត្រឹមត្រូវ និង​ហ្មត់ចត់ និង​មាន​អ្នកត្រួតពិនិត្យ​ត្រឹមត្រូវ ហើយ​មិន​ត្រូវឱ្យ​កន្លែង​ធ្វើ​សកម្មភាព​កីឡា​របស់ខ្លួន ក្លាយទៅជា​កន្លែង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នោះឡើយ​។​
​សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម ៖

 

 

 

 

 

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130