ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គ្រាន់តែ​ខឹង​ឪពុក​មិន​លើក​ទូរស័ព្ទ​កូន​តិ​រិ​ច្ឆា​ន​វាយ​ឪពុក​ស្លាប់​

​ខេត្តបន្ទាយមានជ័យ ៖ កូន​សារជាតិ​តិ​រិ​ច្ឆា​ន​ម្នាក់​បាន​យក​អង្រែ​បុក​អង្ករ​ប្រវែង​១.៣០​ម វាយ​ទៅលើ​ឪពុក​បង្កើត​បណ្តាល​ឲ្យ​ស្លាប់ ដោយ​គ្រាន់តែ​ខឹង​ឪពុក​មិន​លើក​ទូរស័ព្ទ​ដែល​ខ្លួន​តេ​មក ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី​យប់ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅក្នុង ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ នូវ ថន អាយុ​៥៨​ឆ្នាំ រស់នៅ ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ចំណែក​កូន​តិ​រិ​ច្ឆា​ន​ជា​ជនដៃដល់​ឈ្មោះ ថន ធួន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​តាម​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនដៃដល់​ជា​កូន​បាន​ទៅធ្វើ​ផ្ទះ​ឲ្យ​ម្តាយក្មេក​នៅ ភូមិ​ក្របៅ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ក្រោយ​ធ្វើ​ផ្ទះ​រួច​ពេល​ល្ងាច​ក៏បាន​ផឹក ស៊ី ហើយ​បាន​ទូរស័ព្ទ​មក​ឪពុក នៅផ្ទះ​តែ​ឪពុក​មិនបាន​លើក លុះ ពេលមកដល់​ផ្ទះ​ក៏​រករឿង​ឈ្លោះប្រកែក​ជាមួយ​ឪពុក បន្ទាប់មក​ឈ្មោះ កន ប៊ូ អាយុ​៥៦​ឆ្នាំ ជា​ម្តាយ​បាន​ហាមឃាត់​កុំអោយ​ឈ្លោះប្រកែក​គ្នា ។ ពេលនោះ​ដោយ​អំណាច​ស្រា ជនសង្ស័យ​ក៏​ទាញ​អង្រែ​បុក​អង្ករ ប្រវែង​១,៣០​ម វាយ​ទៅលើ​ឪពុក​ខ្លួន ចំក​ញ្ចឹ​ង ក ផ្នែក​ខាងក្រោយ​បណ្តាល​ឲ្យ​ដួល​ផ្កាប់មុខ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ក៏បាន​ដាច់​ខ្ស​ល់​ស្លាប់​តាមផ្លូវ​តែម្តង ។ ចំណែក​ជនសង្ស័យ​បាន​រត់គេចខ្លួន ។

​កម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ ស្វែងរក​ជនដៃដល់ ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​តាម​នីតិវិធី ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130