ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក លី ៖ ចិន​នឹង​កែទម្រង់​ស៊ីជម្រៅ​ផ្នែក​យោធា​បន្ថែមទៀត​

​ប៉េកាំង ៖ នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង បាន​ថ្លែងថា ចិន​នឹងធ្វើ​ការកែទម្រង់​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ក្នុង​វិស័យ​ការពារជាតិ និង​យោធា ក្នុងនោះ​គឺ​នឹង​ជំរុញ​ការអភិវឌ្ឍ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដែល​ពាក់ព័ន្ធ​នឹង​យោធា​។ នេះ​បើ​យោងតាម​សារព័ត៌មាន CGTN​។​

​លោក​ថ្លែង​ដូច្នេះ ក្នុង​ពិធី​បើក​កិច្ចប្រជុំសភា​ប្រចាំឆ្នាំ​នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០​នេះ​។ លោក​បាន​សង្កត់ធ្ងន់​ថែម​ទៀតថា កិច្ចប្រឹងប្រែង​ក៏​នឹង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ចល័ត​ការពារជាតិ និង​ធានាបាន​ថា ការឯកភាព​រវាង​យោធា និង​រដ្ឋាភិបាល និង​រវាង​យោធា និង​ប្រជាជន នៅតែ​រឹងមាំ​។​

​លោក លី ខឺ​ឈាង លើកឡើងថា «​យើង​នឹង​បន្ត​បង្កើន​ភាពស្មោះត្រង់​នយោបាយ​របស់​កងទ័ព ពង្រឹង​ពួកគេ​តាមរយៈ​ការធ្វើកំណែទម្រង់ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​បណ្តុះបណ្តាល​សមត្ថភាព ព្រមទាំង​ការគ្រប់គ្រង​យោធា​ស្របតាម​ច្បាប់​»​។​

​សូម​ជម្រាប​ដែរ​ថា របាយការណ៍​ដែល​បានបង្ហាញ​ក្នុង​ពិធី​បើក​កិច្ចប្រជុំសភា​នេះ ឱ្យដឹងថា ការចំណាយ​យោធា​របស់​ចិន​នៅ​ឆ្នាំនេះ នឹង​កើនឡើង ៦,៦​ភាគរយ ប៉ុន្តែ​ទាប​ជាង​ឆ្នាំ​២០១៩ ដែល​ថវិកា​យោធា​កើនឡើង ៧,៥%៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130