ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឆេះ​ព្រៃ​កក់​ក្បែរ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន អ្នកជំងឺ​នាំគ្នារត់ប្រសាច​

​ខេត្តបន្ទាយមានជ័យ ៖ អ្នក​ជម្ងឺ​ដែល​សំរាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នាំគ្នា​រត់​ប្រសេចប្រសាច​ពេញ​ក្នុង​មន្ទីរ​ដោយសារតែ​កម្មករ​ដុត​សំរាម​រាលដាល​ឆេះ​ដល់​កក់​ក្នុង​បឹង​ក្រោយ​មន្ទីរពេទ្យ​។​កក់​ដែល​ឆេះ​នោះ​នៅវេលា​ម៉ោង ៨ យ​ប ថ្ងៃ​២១ ឧសភា ២០២០​ឆេះ​ក្នុង​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ក្នុងស្រុក មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​បើតាម​ការអះអាង​រប​ស់លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​បាន​ប្រាប់​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​ប្រហែល​ជិត​៨​យប់នោះ​មានកម្ម​ករ​ម្នាក់​បាន​ដុក​សំរាម​នៅ​កន្លែង​ជិត​បឹងកក់​នោះ​ដោយ​មិនបាន​ពន្លត់​ក្រោយមកទៀត​ភ្លើង​បាន​ឆេះ​រាលដាល់​កក់​ក្នុង​បឹង​បណ្តាល​ឲ្យ​ឆេះ​សណ្ធោ សណ្ធៅ​ក្នុង​រយះពេល​ខ្លី ភ្លើង​បាន​ឆេះ​ពេញបន្ទុក​ស្របពេលនោះ​មាន​អ្នក​កំដ​ជម្ងឺ​ជួយ​បាញ់​ទឹក​ពន្លត់​ដែរ​តែ​ដោយសារតែ​ភ្លើង​ឆេះ​ពេញបន្ទុក​មិនអាច​បាញ់​ទឹក​ពន្លត់​បាន​។​ភ្លាម​នោះដែរ​គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គី​ស​ភ័យ​របស់​នគរបាល​ស្រុក​មង្គល​បូរី​ជាច្រើន​គ្រឿង មាន កំលាំង​របស់​នគរបាល​ពន្លត់​អគ្គី​ស​ភ័យ កំលាំង​របស់​អាវុធហត្ថ​ខេត្ត កំលាំង​របស់​យោធា និង មន្ត្រី​មូលដ្ឋាន ស្រុក​មង្គល​បូរី និង កំលាំង​ឃុំ​បាន​ពួក​ដៃ​គ្នា​ជួយ​ពន្លត់ភ្លើង​យ៉ាង សស្រាក់ សស្រាំ ដោយសារ​កំលាំង​ទឹក​បាញ់​ចេញពី​រថយន្ត​ដោយ​ភូមិសាស្ត្រ​ពិបាក​ចូល​បាញ់​ព្រោះ​មាន​របង​មន្ទីរពេទ្យ​ខ្ពស់​ពេក​២​ម៉ោង​ទើប​ធ្វើ​ឲ្យ​ភ្លើង​ស្រាក​ម្តង​ម​ន្ទិ​ចៗ​ក្រោយមក​ទើប​ភ្លើង​រលត់​អស់ទាំង​ស្រុង​តែម្តង មិន​បណ្តាល​ឲ្យ​រាល​ឆ្លង​ឆេះ​ដល់​ម​ន្អី​រ​ពេទ្យ​នោះទេ​គ្រាន់តែ​អ្នក​ជម្ងឺ​ភ័យ​ស្លន់ ស្លោ តែប៉ុណ្ណោះ​។​

​លោក​អភិបាលស្រុក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នៅ​ដដែល​គ្មាន​ខូចខាត​ទេ​។​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ប្រាប់​ឲ្យ​ដឹងថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ភ្លើង​ឆេះ​ក្នុង​មន្ទីរពេទ្យ​លោក​បាន​បន្តថា​ទៅ​ថ្ងៃមុខ​លោក​និង​ឲ្យ​កម្មករ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ក្នុងកា​ដុត​សំរាម​មុន​និង​ចេញទៅ​ធ្វើ​អី​បន្ត​ត្រូវ​ពន្លត់ភ្លើង​សិន​ជាសវាង​ឆេះ​រាល​បន្ត​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130