ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឥណ្ឌា​ក្នុង​មួយថ្ងៃ​មាន​អ្នក​ឆ្លង COVID-19 ថ្មី​ជាង​៦,០០០​នាក់​

ញូ​ដេលី ៖ អាជ្ញាធរ​ឥណ្ឌា​នៅ​ថ្ងៃ​សុក្រ​នេះ បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ COVID-19 ច្រើន​បំផុត​មិន​ធ្លាប់មាន​គឺ ៦,០៨៨​នាក់​បន្ថែមទៀត ក្នុង​រយៈពេល​តែ ២៤​ម៉ោង​កន្លងទៅនេះ​ប៉ុណ្ណោះ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​កើន​ដល់ ១១៨,៤៤៧​ករណី​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ស៊ិន​ហួរ​។​

​ក្នុង​រយៈពេល​ដូចគ្នា​អាជ្ញាធរ ក៏បាន​ប្រកាសថា មាន​ជំងឺ COVID-19 ចំនួន ១៤៨​នាក់​ទៀត​បាត់​បង់ជីវិត នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់ ៣,៥៨៣​នាក់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​កើន​ដល់ ៤៨,៥៣៤​នាក់​។​

​គួរ​បញ្ជាក់ថា ថ្ងៃ​សុក្រ​នេះ​គឺជា​ថ្ងៃទី ៥៩​ហើយ ដែល​ប្រទេស​ឥណ្ឌា​អនុវត្ត​វិធាន​ការបិទ​ប្រទេស ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺឆ្លង COVID-19 ដោយ​វា​ទើបតែ​ត្រូវបាន​អូសបន្លាយ​ពេល​ប​ន្ថែ​ម​ទៀត កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុននេះ រហូតដល់​ថ្ងៃទី​៣១ ខែឧសភា តែម្តង​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130