ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្លាំង PM ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការទិញ​លក់​ឈើ​អានាធិបតេយ្យ

​ខេត្តពោធិ៍សាត់ ៖ កម្លាំង​អាវុធហត្ថ​បាន​សហ​ការចុះ​ត្រួតពិនិត្យ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការទិញ​លក់​ផល​អនុផល​ព្រៃឈើ​អានាធិបតេយ្យ នៅតាម​រោង​សន្ធិ​ធិ​លក់​ចែកចាយ​ផល​អនុផល​ព្រៃឈើ ។ ប៉ុន្តែ​ត្រង់​ថា ការធ្វើ​កិច្ចសន្យា​នោះ​មាន​ប្រសិទ្ធភាព​យ៉ាងណា​នោះ​យើង​មិនទាន់​អាច​សន្និដ្ឋានបាន​នៅឡើយ​ទេ ។​

​ប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​កាលពី​ម្សិលមិញ​នៅត្រង់ចំណុច​រោង​សន្ធិ​ធិ​លក់​ចែកចាយ​ផល​អនុផល​ព្រៃឈើ របស់​ឈ្មោះ ទឹម ហុង ភេទ​ស្រី អាយុ ៤៦​ឆ្នាំ ស្ថិត​ក្នុងភូមិ​ស្ទឹងតូច សង្កាត់​រលាប ក្រុង​.​ខេត្តពោធិ៍សាត់ ។ តាម​ព័ត៌មាន​ទទួលបាន​ការចុះ​ត្រួតពិនិត្យ​នោះ​គឺ​បានធ្វើ​ការអប់រំ​ម្ចាស់​រោង​សន្និធិ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការទិញ​លក់​ផល​អនុផល​ព្រៃឈើ​អានាធិបតេយ្យ​) ហើយ​នេះ​ជាការ​អនុវត្តន៍​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​ពង្រឹង​ការអនុវត្តន៍​ច្បាប់​ផងដែរ ។

​មជ្ឈដ្ឋាន​ទូទៅ​គាំទ្រ​ចំពោះ​កងកម្លាំង​សហការ​កងរាជអាវុធហត្ថ​ដែល​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការទិញ​លក់​ផល​អនុផល​ព្រៃឈើ​ខាងលើនេះ ពិតជា​ចំ​ទិសដៅ និង​មុខសញ្ញា​បានល្អ​ប្រសើរ ប៉ុន្តែ​ត្រង់​ថា​មាន​ប្រសិទ្ធភាព​ឬ​យ៉ាងណា​នោះ គេ​មិនទាន់​ដឹង​នៅឡើយ​នោះទេ ព្រោះថា ខណៈ​គេ​សង្កេតឃើញ​សកម្មភាព​ក្រុមការងារ​ដឹកជញ្ជូន​ឈើ​អានាធិបតេយ្យ របស់​រោង​សន្ធិ​ធិ​លក់​ចែកចាយ​ផល​អនុផល​ព្រៃឈើ​មួយ​នេះ ធ្វើ​សកម្មភាព​នៅពេល​យប់​យ៉ាង​អានាធិបតេយ្យ មធ្យោបាយ​រថយន្ត​ម៉ាក នី​សាន់​ឬអ្វី​ហ្សុ​យ​ហ្វុ​យ សណ្ដោង​រឺ​ម៉ក​ដោយ​ផ្ទុក​ឈើ​អារ​ក្នុង ១​រឺ​ម៉កៗ ឈើ​មិន​ក្រោម​ពី​ចំនួន ៧​ម៉ែត្រត្រីគុណ​ទៅ​ចំនួន ១០​ម៉ែត្រត្រីគុណ​នោះឡើយ​។

​តាម​ព័ត៌មាន​ទទួលបាន​ឈើ​ទាំងនោះ​ត្រូវបាន​ពួកគេ​ដឹកជញ្ជូន​ចេញពី​ចំណុច​ទំនប់​អាងទឹក​ទី​៣ ស្ថិតក្នុង​ភូមិ​វាល ឃុំ​សំរោង និង​ភូមិ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រៃ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ យកមក​ស្តុ​ប​ទុក​នៅ​ម្ដុំ​ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ​ឬ​ភូមិ​រលាប សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចូល​រោង​សន្ធិ​ធិ​លក់​ចែកចាយ​ផល​អនុផល​ព្រៃឈើ​តិចតួច​ប៉ុណ្ណោះ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130