ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កូន​តិ​រិ​ច្ឆា​ន​ដេញ​កាប់​ឪពុកម្តាយ​មិនបាន​ទៅ​កាប់​ស្ត្រី​ដើរ​តាមផ្លូវ​រងរបួស​ធ្ងន់

​រាជធានី​ភ្នំពេញ ៖ កូន​តិ​រិ​ច្ឆា​ន​ម្នា​ក់ដោយ​អំណាច​គ្រឿងញៀន​បាន​កាន់​ដាវ​ដេញ​កាប់​ឪពុកម្តាយ តែ​កាប់​មិនបាន​ក៏​ស្រាប់តែ​ទៅ​កាប់​លើ​ស្ត្រី​ម្នាក់​ដើរ​តាមផ្លូវ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​តែម្តង ហើយ​ក៏បាន​រត់គេចខ្លួន​ចូល​ព្រៃ​បាត់ ។

​ប៉ុន្តែ​ត្រូវ​កម្លាំង​ប្រជា​ការពារ​តាម​ចាប់ខ្លួនបាន​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ឈ្មោះ ឈិន សៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ឪពុក​ឈ្មោះ ឆុន ឈិន អាយុ​៥៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ផ្ទះ​កន្លែងកើតហេតុ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ស៊ុន កក ភេទ​ស្រី អាយុ​៦៣​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ជា​ស្ត្រី​ម៉េ​ម៉ា​យ កូនប្រុស​៣​នាក់ រស់នៅ​ក្នុងភូមិ​កើតហេតុ​ជាមួយគ្នា​។​

​តាម​សាក្សី​និយាយថា មុន​កើតហេតុ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​នេះ ជនសង្ស័យ​ប្រដាប់​ដោយ​ដាវ ដំបង គម្រាម​ដេញ​កាប់​ឪពុកម្តាយ តែ​មិនបាន​សម្រេច ហើយ ស្រប​ពេលដែល​ស្ត្រី​រងគ្រោះ គាត់​ដើរ​ឆ្លងកាត់​មុខផ្ទះ​រប​ស់ជន​សង្ស័យ បំណង​ទៅធ្វើ​ការ​រោងចក្រ​ក៏​ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​មក​កាប់​លើ​ស្ត្រី​រងគ្រោះ បណ្តាល​ឲ្យ​របួស​ក្បាល ដៃ ហូរឈាម​កក្លាក់​តែម្តង ។ ចំណែក​ជនសង្ស័យ​រត់​គេច​ទៅ​ស​ង្ងំ​ក្នុងព្រៃ​ឫស្សី​មុខផ្ទះ​បាត់​។​

​កម្លាំង​នគរបាល កម្លាំង​ប្រជា​ការពារ និង​ពលរដ្ឋ​ក្នុងភូមិ​បាន​សហការ តាម​ស្វែងរក​ជនសង្ស័យ​ដែលរ​ត់ទៅ​ស​ង្ងំ​ក្នុងព្រៃ អស់​រយៈពេល​៣០​នាទី ក្រោយ​ទើប​ឃាត់ខ្លួន​បាន​នាំយក​មកកាន់​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130