ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុវជន​ម្នា​ក់បាន​ស្លាប់ ត្រូវ​គ្រោះធម្មជាតិ​យក​ជីវិត​ទាំង​នៅ​ក្មេងខ្ចី​

​ខេត្តរតនគិរី ៖ យុវជន​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​បន្ទាប់ពី​ភ្លៀង​កំពុង​ធ្លាក់​ខ្លាំង កាលពី​វេលា​ម៉ោង​១៧​និង​២០​នាទី នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ត្រង់ចំណុច​ការដ្ឋាន​ទី​៩​ក្នុង​ក្រុមហ៊ុន​ហ័ង​អញ់​វៀតណាម ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

​លោក រស់ វណ្ណា មេបញ្ជាការ​អាវុធហត្ថ​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩​ឧសភា​នេះ ថា ជនរងគ្រោះ​ឈ្មោះ ឈឿន រស្មី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ក្រុមហ៊ុន​ហ័ង​អញ់​វៀតណាម ខណ​:​ពេលនោះ​មេឃ​កំពុងតែ​ធ្លាក់ភ្លៀង​ខ្លាំង ហើយ​ជនរងគ្រោះ​ចេញមក​ខាងក្រៅ​ផ្ទះ​ដងទឹក ស្រាប់តែ​ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​តែម្តង ។​
ក្រោយពី​រន្ទះបាញ់​ជនរ​ង​គ្រោះ​នោះ​ស្លាប់​រួចមក សមត្ថកិច្ច​បាន​ចុះមក​លំនៅដ្ឋាន​សព​និង​ធ្វើ​កោសល្យវិច័យ​ឃើញថា​មាន​ជាំ​នៅ​ដើមទ្រូង​ខាងឆ្វេង​ផងដែរ ។​

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​ហើយ បានធ្វើ​កំណត់ហេតុ​និង​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ។​

​សូម​រំលឹក​ផងដែរ​ថា ករណី​រន្ទះបាញ់​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះ ចំនួន​៣​នាក់​មកហើយ នៅក្នុង​ស្រុក​វើ​ន​សៃ​ស្លាប់​ចំនួន​២​នាក់ និង​នៅ​ស្រុក​កូន​មុំ​ម្នាក់​ផងដែរ ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130