ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ស្ងាត់ ៗ Arsenal លួច​បើក​កិច្ចចរចា​ជាមួយ​ខ្សែ​ម​ប្រើ​វ័យក្មេង​របស់ Schalke

កីឡា ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា​ក្រុម Arsenal បាន​បើក​កិច្ចពិភាក្សា​ជាមួយ​តំណាង​របស់​ខ្សែបម្រើ​ស្លាប Rabbi Matondo ពិភាក្សា​ជុំវិញ ការផ្ទេរ​កីឡាករ​វ័យក្មេង​របស់​ក្រុម Schalke 04 រូបនេះ មកកាន់​កីឡដ្ឋាន Emirates នៅ​ទីផ្សារ​ដោះដូរ​រដូវក្ដៅ​ខាងមុខ​។​

​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ​រកបាន​១​គ្រាប់​ក្នុងចំណោម​១៧ ប្រកួត​សម្រាប់​ក្រុម Schalke ០៤ នៅ​រដូវ​កាល​នេះ ខណៈពេលដែល​រូបគេ​បានបង្ហាញ​វត្តមាន ២៤ លើក​ឱ្យ​ក្លឹប​អាល្លឺម៉ង់​ចាប់តាំងពី​បាន​ចាក​ចេញពី Manchester City កាលពី​ខែមករា​ឆ្នាំ ២០១៩ ។​

​ថ្មីៗ​នេះ​ក្លិប​អធិរាជ​ស Real Madrid បិសាច​ក្រហម Manchester United និង ហង្ស​ក្រហម Liverpool ត្រូវបាន​គេ​រាយការណ៍​មក​ថា មានការ​ចាប់អារម្មណ៍​នៅ​នឹង សមត្ថភាព​របស់​ខ្សែបម្រើ​ស​ជម្រើស​វែ​លស៍​រូបនេះ​។​

​បើ​យោងតាម​ការបញ្ជា​ក់រប​ស់កា​សែត Todofichajes ក្លិប Arsenal ហាក់​ឈានទៅ​មុខមុន​ជា​ជំហាន មុន​ក្លិប​យក្ស​ទាំង​៣​ខាងលើ ដោយ ក្លិប​ជើងឯក Premier League ៣​សម័យមួយ​នេះ បាន​បើ​កិច្ចចរចា​ជាមួយនឹង​តំណាង​របស់ Matondo រួចរាល់​ហើយ​។​

​យ៉ាងណាមិញ មុនពេល​មក​រួមរស់​ជាមួយ​ក្រុម Schalke 04 កីឡាករ Matondo បង្ហាញខ្លួន​ឲ្យ​ក្រុមយុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​របស់ Man City បាន​ចំនួន​៣១​ប្រកួត ក្នុង​នោះគេ​ស៊ុត​បញ្ចូល​ទី​បាន​១១​គ្រាប់ និ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន​៥​ដង​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130