ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រដ្ឋាភិបាល​ហុងកុង​ព្រមាន​អាមេរិក​ថា ការដក​ឋានៈ​ពិសេស​របស់​ហុងកុង​នឹង​អាច​ក្លាយជា​អាវុធ​មុខ​ពីរ​

ហុងកុង ៖ រដ្ឋាភិបាល​ហុងកុង​បាន​ព្រមាន​ទីក្រុង​វ៉ាស៊ីនតោន​ថា ការដក​ឋានៈ​ពិសេស​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សកល ចេញពី​ទីក្រុង​សេដ្ឋកិច្ច​លំដាប់​កំពូល ប្រចាំ​ទ្វីបអាស៊ី​មួយ​នេះ​នឹង​អាច​ក្លាយជាអាវុធ​មុខ​ពីរ ហើយ​បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។​នេះបើយោងតាមប្រភពពី CNA។

​សេចក្តីថ្លែងការណ៍​នេះ​បានធ្វើ​ឡើង​ស្រប​ពេលដែល​ប្រធានាធិបតី​អាមេរិក Donald Trump ត្រៀម​បើក​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បង្ហាញ​ជំហរ ក៏ដូចជា​ចំណាត់ការ​របស់​អាមេរិក ឆ្លើយតប​ចំពោះ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ ក៏ដូចជា​ប្រទេស​ចិន​ទាំងមូល​។​

​រដ្ឋាភិបាល​ក្រុង​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា​“​ទណ្ឌកម្ម​ណាក៏ដោយ គឺ​នឹង​ក្លាយជា​អាវុធ​មុខ​ពីរ ព្រោះ​វា​មិនមែន​បំផ្លាញ​តែ​ផលប្រយោជន៍​ហុងកុង​ប៉ុណ្ណោះ​ទេ តែ​ផលប្រយោជន៍​អាមេរិក​ក៏​រង​ផលប៉ះពាល់​ដូចគ្នា​។​ ប្រភព​ដដែល​បាន​បន្ថែមទៀតថា​ចាប់ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៨ អតិរេក​ពាណិជ្ជកម្ម​អាមេរិក​ជាមួយ​ហុងកុង​គឺ​ធំជាងគេ​ក្នុងចំណោម​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​សរុប ២៩៧ ពាន់​លាន​ដុល្លារ​អាមេរិក​និង​ក្រុមហ៊ុន​អាមេរិក​ចំនួន ១.៣០០ មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​នេះ​។​

​យ៉ាងណាមិញ ច្បាប់​សន្តិសុខ​ជាតិ​ថ្មី ដែល​ប្រទេស​ចិន​កំពុង​ត្រៀម អនុម័ត​លើ​ទីក្រុង ហុងកុង មិនទាន់មាន​នរណា​ដឹងថា បានចែង​អ្វីខ្លះ​ឲ្យ​ប្រាកដ​នោះឡើយ ប៉ុន្តែ​ដោយយោង​លើ​ព័ត៌មាន​មិនទាន់​ផ្លូវការ សហរដ្ឋអាមេរិក​បាន​ចាត់ទុកថា វា​ជា​ច្បាប់​ដែល​នឹង​រឹតត្បិត​សេរីភាព​ទីក្រុង​នេះ និង​ធ្វើ​ឲ្យ​ទីក្រុង​នេះ លែងមាន​សិទ្ធិ​ស្វ័យភាព​តទៅទៀត​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130