ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ទីប្រជុំជនស្រុករមាសហែកមានភ្លើងបំភ្លឺផ្លូវហើយ ខណដែលច្រើនសម័យមិនដែលមាននោះទេ

​ស្វាយរៀង ៖ ប្រជុំជន​ស្រុក​រមាសហែក​ត្រូវបាន​កែលម្អរ​សោភ័ណភាព​ឱ្យ​រឹតតែ​មាន​ភាព​ទាក់ទាញ​និង​រក្សា​សន្តិសុខ​សណ្ដាបធ្នាប​សាធារណៈ​ឱយ​កាន់តែ​ប្រសើរឡើង​នោះ​លោក សៅ សុខា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​រមាសហែក បាន​ឧបត្ថម្ភ​បង្គោល​អំពូល​ភ្លើង​សូ​ឡា​វ៉ា​ត់​ធំ​ចំនួន ៣០០​ដើម សម្រាប់​ដាក់​បំភ្លឺ​សង្ខាង​ផ្លូវ​សាធារណៈ នៅ​ទីរួមស្រុក​ដែល​ពីមុន​ពុំ​ធ្លាប់មាន​ទាល់តែសោះ​ជាច្រើន​ជំនាន់​មកហើយ ក៏មាន​ការជួយឧបត្ថម្ភ​ពី​សប្បុរសជន នូវ​បង្គោល​ភ្លើង​ចំនួន ៤៩៨​ដើម បន្ថែមទៀត ដល់​រដ្ឋបាល​ស្រុក ដើម្បី​ចាត់ចែង​ដាក់​តាម​គោលដៅ​សំខាន់ៗ​ផងដែរ​។​លោក ស៊ូ ម៉ុ​ល អភិបាលស្រុក​រមាសហែក បាន​ប្រាប់អោយដឹង​កាល​ថ្ងៃ​ទឺ​២៩​ខែឧសភា​ឆ្នាំ​២០២០​នេះ ថា ដោយមាន​ការយកចិត្ត​ដាក់​ខ្ពស់​ពី​លោក​លោក សៅ សុខា ជា​ប្រធាន​ក្រុមការងារ ដើម្បី​ធ្វើឱ្យ​មូលដ្ឋាន​ស្រុក មានការ​រីកចម្រើន ជា​បន្តបន្ទាប់​នោះ លោក​ប្រធាន​ក្រុមការងារ​ក៏បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការកែលម្អរ​សោ​ភណ្ឌ​ភាព​ទីរួមស្រុក​ឱ្យមាន​ភាព​ទាក់ទាញ និង​មាន​ភ្លើង​បំភ្លឺ​នាពេល​រាត្រី ផងដែរ​។​

​លោក ស៊ូ ម៉ុ​ល បាន​បញ្ជាក់ថា បង្គោល​អំពូល​ភ្លើង​សូ​ឡា​ខ្ពស់ ដែលមាន​វ៉ា​ត់​ធំ​ចំនួន ៣០០​ដើម ដែលជា​អំណោយ​របស់លោក សៅ សុខា និង​ក៏មាន​ការជួយឧបត្ថម្ភ​បង្គោល​ភ្លើង ធម្មតា​ពី​សប្បុរសជន​៤៩៨​ដើម​ទៀត សរុប​៧៩៨​ដើម ដល់​រដ្ឋបាល​ស្រុក​ដើម្បី​ដាក់​អម សងខាង​ផ្លូវ កន្លែង​សាធារណៈ​សំខាន់ៗ​ដូចជា​៖ សាលាឃុំ ផ្សារ សាលារៀន មណ្ឌល​សុខភាព អធិការដ្ឋាន​សាលាស្រុក​ជាដើម​។​

​លោក​បាន​បន្ថែមទៀតថា រដ្ឋបាល​ស្រុក​រមាសហែក ពិត​ជាមាន​មោទនភាព ដែល​បានទទួល​សមិទ្ធផល​ថ្មី​បន្ថែម លើ​សមិទ្ធផល​ជាច្រើន​ទៀត ហើយ​ជួសមុខ​អោយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​រមាសហែក សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក សៅ សុខា ដែល​បាន​ឧបត្ថម្ភ​គាំទ្រ ដល់​រដ្ឋបាល​ស្រុក និង​អរគុណ​ដល់​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​សហការ និង​ផ្តល់​ជា​ថវិកា​ព្រមទាំង សម្ភារ​ផ្សេងៗ​ផងដែរ ដើម្បី​គាំទ្រ​រាល់​គំរោង​អភិវឌ្ឍន៍​របស់​ស្រុប​ជា​ពលរដ្ឋ សង្ឃឹមថា ការចាប់ផ្តើម​ឱ្យមាន​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​នាពេលនេះ នឹង​បើក​ទំព័រ​ថ្មី​សម្រាប់​ស្រុក​រមាសហែក ដើម្បី​បន្ត​រៀបចំ ឱ្យ​រឹត​តែមាន​សោភ័ណភាព​ទាក់ទាញ ទាំង​សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម ហើយក៏​ជាការ​គិតគូរ​ពី​សុខ​ទុក​រាស្ត្រ ពី​លោក​អភិបាលស្រុក​វ័យក្មេង ដែល​ទើបតែ​ឡើងកាន់តំណែង​ថ្មីៗ ប្រជាពលរដ្ឋ​តែងតែ​កោតសរសើរ​ពេញៗ​មាត់ ក្នុងការ​ដឹកនាំ​របស​លោក​ផងដែរ​៕

​ដោយ ៖ គឹម សេង​

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130