ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សង្គ្រាម​ដីធ្លី​ដ៏​រាំ​រ៉ៃ​រវាង​លោក ឡោក ហ៊ួ​រ , តែង ឃុន នី​ន និង​សមាគម​កាំ​ហ្វី​ត មានតែ​សម្តេច​តេ​ជោ​ទេ​ទើប​រំលត់ភ្លើង​អា​ធិ​ករ​នេះ

ខេត្តកណ្តាល ៖ សំណុំរឿង​ដីធ្លី​របស់​សមគម​កាំ​ហ្វី​ត​ជាង​៨០០​ហិកតា​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ដែលមាន​លោកស្រី​ហែម សុភាពជា​ប្រធាន​បាន​ក្តីក្តាំ​គ្នា​ជាមួយ​លោក​ឡោក​ហ៊ួ​រ និង​អ្នកស្រី​តែង​ឃុន​នី​ន​អូសបន្លាយ​ពេល​ជិត​២០​ឆ្នាំ​ហើយ នៅតែ​ដោះស្រាយ​មិន​ចេញ ដែល​ធ្វើ​ឲ្យ​សំណុំរឿង​មួយ​នេះ​រុញ​ទៅ​រុញ​មក​ស្ទើរ​គ្រប់​ស្ថាប័ន​ឡើង​វល់​អស់ហើយ មិនដឹង​ថ្ងៃ​ណា​ទើប​ប្រជាពលរដ្ឋ​ដែលជា​សម​ជិ​ក​សមាគម​កាំ​ហ្វី​ត​ជាង​៨០០​គ្រួសារ​ទទួលបាន​ភាព​យុត្តិធម៌ ។ ក្នុងករណីនេះ​មានតែ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ទេ​ដែល​វះកាត់​ផ្តល់ យុត្តិធម៌​ជូន​រាស្ត្រ​បាន ។​

​សូមប​ព្ជា​ក់ថា សំណុំរឿង​ដីធ្លី​របស់​សមាគម​កាំ​ហ្វី​ត​ត្រូវបាន​បង្វិល​ពីលើ​ចុះមក សលា​ដំបូង ខេត្តកណ្តាល​វិញ​ហើយ ។ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០​លោកស្រី​ហែម​សុភាព ប្រធាន​សមាគម​កាំ​ហ្វិ​ត តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​៨៥៦​គ្រួសារ ដែលជា​សមាជិក សមាជិកា​របស់ សមាគម​កាំ​ហ្វិ​ត​បាន​ចូលទៅ​ឆ្លើយតប​ក្នុង​នីតិវិធី​ត្រៀម​ទាញ​ហេតុ ផល​ផ្ទាល់មាត់​

​តាម​ពាក្យបណ្តឹង​របស់លោក​ឡោក ហ៊ួ​រ​និង​ឈ្មោះ​តែង ឃុន​នី​ន ដែល​ម្នាក់ៗ​បានដាក់​ពាក្យ ប្តឹង​ស្នើសុំ​ឲ្យ​ប្រធាន ខេត្តកណ្តាល​ចេញ​សាលក្រម​ដី​ទំហំ​៨៩២,៥៥​ហិតា ដែលជា​ដី​កម្មសិទ្ធិ របស់​សមាគម​កាំ​ហ្វិ​ត ឲ្យ​ទៅ​សា​ម៉ី​ខ្លួន​ទាំងពីរ​នាក់​។​

​លោកស្រី​ប្រធាន​សមាគម​កាំ​ហ្វី​ត​បានបញ្ជាក់​អះអាងថា លោក​ឡោក ហ៊ួ​រ បាន​រំលោភ​និង ប្លន់​យក​ដី​របស់​សមាគម​កាំ​ហ្វិ​ត ។​ចំណែក​អ្នកស្រី​តែង ឃុន​នី​ន​គ្រាន់តែ ជា​បុគ្គលិក​ម្នាក់​របស់ របស់​សមាគម​កាំ​ហ្វិ​ត​សោះ ហើយ​ក្រោយ​ឆ្នាំ​២០០៥​អ្នកស្រី​បាន​ក្បត់​ឆ​ន្ទះ​រាស្ត្រ រត់​ចូលទៅ ភាគី​ឡោក ហ៊ួ​រ រួច​ដាក់ពាក្យ​ប្តឹង​តទល់​នឹង​រាស្ត្រ សមាជិក​.​សមាជិកា​។​

​ខ្លឹមសារ​ក្នុងការ​អនុវត្ត​នីតិវិធី​ទាញ​ហេ​តុល​ផ្ទាល់មាត់​មេធាវី​ខាង​ភាគី​ឡោក ហ៊ួ​រ ១-​ស្នើសុំ បញ្ជាក់​អត្ថិភាព​នៃ​សិទ្ធិ លើ​កម្មសិទ្ធិ​អចលនទ្រព្យ ថែមទៀត ២-​ស្នើសុំ​ឲ្យ​តុលាការ​ធ្វើការ វាស់វែង​ដី​ទំហំ​៨៩២,៥៥​ហិតា​សារជាថ្មី​ឡើងវិញ ។ ចំណែក​មេធាវី​ឈ្មោះ​តែង ឃុន​នី​ន​បាន លើកឡើងថា ទី​១: កូនក្តី​របស់ខ្លួន​កាលពី​ឆ្នាំ​១៩៩៩​លោក​ប៉ុក យុ​ទ្ធា អតីត​ជា​ប្រធាន​អង្គការ​កាំ ហ្វិ​ត បាន​ខ្ចីប្រាក់​ពី​ខ្លួន ចំនួន​២៧​ម៉ឺន​ដុល្លា ដោយបាន​យក​ប្លង់ដី​ចំនួន​១០០០​ហិតា ទៅ​បញ្ចាំ ជាមួយ​ខ្លួន​ដើម្បី​យកទៅ​ធ្វើការ​អភិវឌ្ឍន៍​ដី​របស់​សមាគម​កាំ​ហ្វិ​ត ដោយ​យកការប្រាក់​៣% ក្នុង​១​ខែ​ពី​លោក​ប៉ុក យុ​ទ្ឋា​ព្រមទាំង​បានដាក់​ប្លង់ដី​ទំហំ​២០០០​ហិតា​បញ្ចាំ​ទៀតផង .​។​

​លោកស្រី ហែម សុភាព ប្រធាន​សមាគម​កាំ​ហ្វិ​ត​ឆ្លើយតប​ទៅនឹង​មេធាវី​របស់​ដើមចោទ​ទាំង ពីរ​យ៉ាង​ដូច្នេះ​ថា ១-​ករណី​បណ្តឹង​របស់​ភាគី​ឡោក ហ៊ួ​រ​និង​តែង ឃុន​នី​ន សមាគម​កាំ​ហ្វិ​ត​សូម ច្រានចោល​ទុកជា​អសា​បង់ ។ ព្រោះថា​បណ្តឹង​អ្នក​ទាំងពីរ​សុទ្ធតែជា​បណ្តឹង​ថ្មី​វិញ​ទាំងអស់ ។ យោងតាម​សំណុំរឿង​លេខ​២៨៧​ចុះ​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៣ ដែលមាន​នាង​ខ្ញុំ ហែម សុភាព ជាដើម​ចោទ​នោះ​គឺ​លោក​ចៅក្រម​ផូង វណ្ណ បានបញ្ចប់​នីតិវិធី ក្នុងការ​ទាញហេតុផល ដោយផ្ទាល់​មាត់​ទាំង​អង្គហេតុ​និង​អង្គច្បាប់​”​សវនាការ​”​រួចរាល់​ចប់សព្វគ្រប់​តាំងពី​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១៧​មក​ម្លេះ នឹង​រង់ចាំតែ​ថ្ងៃ​ប្រកាស​សាលក្រម នៅ​ថ្ងៃ​០៧​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៧ ដើម្បី​ប្រគល់​ដី​ទំហំ​៨៩២,៥៥​ហិតា ជូន​មក​សមាគម​កាំ​ហ្វិ​ត​ជា​កម្មសិទ្ធិ​ស្របច្បាប់​តែប៉ុណ្ណោះ​។ ២​សមាគម​កាំ​ហ្វិ​ត​មិនគួរ​ធ្វើការ​វាស់វែង​ឡើងវិញ ដើម្បី​ខាតបង់​ពេ​វេលា​នោះទេ ព្រោះថា យោងតាម​ស ជ ណ លេខ​២៣ របស់​ទី​ដ្តី​កា​រគ​ណះ​រដ្ឋមន្ត្រី ចុះ​ថ្ងៃទី​០៦​ខែមករា​ឆ្នាំ​២០១៧ កាលពី​ថ្ងៃទី​០៩,១០​ខែមករា​ឆ្នាំ​២០១៧ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ដឹកនាំ​កម្លាំង​មន្ត្រី​សុរិយោដី​ថ្នាក់ជាតិ រាប់រយ​នាក់​នឹង​បានអនុញ្ញាត ឲ្យ​សមាគម​កាំ​ហ្វិ​ត ទៅ​វាស់វែង​ដី​របស់ខ្លួន​ហើយ​និង យក​បង្គោល​ទៅ បោះ​ព្រំដី​តាម​ការ​ចុច នូវ​ម៉ាស៊ីន​G P S ដើម្បី​ចង្អុលបង្ហាញ​ព្រំដី របស់​មន្ត្រី​សុរិយោដី​ថ្នាក់ជាតិ​ព្រមទាំង​បានកំណត់​និយាម​ការ​ព្រំដី ទាំង​៨៩២,៥៥​ហិកតា​ក៏​រួចរាល់​អស់ហើយ ។ ៣-​ពាក្យបណ្តឹង​របស់​តែង ឃុន​នី​ន ដែល​មេធាវី បាន​លើកឡើងថា លោក​ប៉ុក យុ​ទ្ធា​អតីត​ប្រធាន​អង្គការ​កាំ​ហ្វិ​ត ដែល​ខ្ចីប្រាក់​ពី​ខ្លួន​ចំនួន ២៧​ម៉ឺន​ដុល្លា កាលពី​ឆ្នាំ​១៩៩៩ ហើយ​បាន​យក​ប្លង់ដី​ទៅ​បញ្ចាំ​នឹង​ខ្លួន​នោះ​គឺ​ខុសពី ការពិត​ទាំងអស់​។​តែង ឃុន​នី​ន​ស្គាល់​លោក​ប៉ុក យុ​ទ្ធា​ក្នុង​ឆ្នាំ​២០០០ ក៏​តាមរយះ​នាង​ខ្ញុំ​ផងដែរ ។​ដូច្នេះ​ឯកសារ​របស់​តែង ឃុន​នី​ន គឺមាន​ភាពមិនប្រក្រតី មានន័យថា លោក​ប៉ុក យុ​ទ្ធា ធ្វើឡើង​កាលណោះ គឺ​តាមរយះ​នាង​ខ្ញុំ​ទាំងអស់​។ លោក​ប៉ុក យុ​ទ្ធា​ខ្ចីប្រាក់​ពី​តែង ឃុន​នី​ន គឺ​គ្មានទេ​មានតែ​អ្នកស្រី​តែង​ឃុន​នី​ន​ទេ ដែល​បោកប្រាស់ យកប្រាក់​របស់​ប៉ុក យុ​ទ្ធា ។ រីឯ​ប្លង់ដី​លេខ​១២៩៧​ចុះ​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​១៩៩៨ ដែល​មេធាវី​ខាង​ភាគី​តែង ឃុន​នី​ន​បាន​ឆ្លើយ​នោះ​គឺជា​ប្លង់ដី​ចំនួន​២០០០​ហិតា​រវាង សមាគម​កាំ​ហ្វិ​ត​និង​អាជ្ញាធរ ស្រុក​កៀនស្វាយ ដែល​មិនទាន់​បានធ្វើ​ប្លង់​បែងចែក​គ្នា នៅឡើយ​ទេ​មិនមែនជា​ប្លង់ដី​ចំនួន ១០០០​ហិតា​របស់​សមាគម​កាំ​ហ្វិ​ត​ឡើយ​។​

​សមាគម​កាំ​ហ្វី​ត​សំណូមពរ​សូម ឲ្យ​លោក​ចៅក្រម​អាត​ច័ន្ទ​ដា​រាជា​អ្នក​កាន់​សំណុំរឿង​សូម ច្រានចោល​នូវ​ពាក្យបណ្តឹង​របស់លោក​ឡោក ហ៊ួ​រ​និង​អ្នកស្រី តែង ឃុន​នី​ន​ទុកជា​អសា​បង់ និង​សូម​ផ្តល់​សិទ្ធិ​គ្រប់គ្រង​និង​កាន់កាប់​ដី​ចំនួន​៨៩២,៥៥​ហិតា យោងតាម​ស ជ ណ​លេខ​២៣ របស់​ទីស្តីកា​រគ​ណះ​រដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​០៦​ខែមករា​ឆ្នាំ​២០១៧ ជូន​មក​សមាគម​កាំ​ហ្វិ​ត ដែលមាន​ប្រជាពលរដ្ឋ​ចំនួន​៨៥៦​គ្រួសារ​ជា​សមាជិក សមាជិកា​បាន​សិទ្ធិ​គ្រប់គ្រង​បង្ក បង្កើន​ផល​លើ​នេះ​ដី​នេះ​ស្របច្បាប់​ផង ។ ៣-​សើរើ​សំណុំរឿង​រដ្ឋប្បវេណី​លេខ​២៨៧ ចុះ​ថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០១៣​ខេត្តកណ្តាល ដែល​បាន​ផ្ទេរ​ទៅ​ក្រសួង​រៀបចំ​ដែនដី តាមរយះ​ដីកា​សម្រេច​លេខ​១២​ដក​ស​ក្រ​vii(​ធ​)​ចុះ​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៧ របស់ សាលា​ឧ​ទ្ធ​រ​ណ៏ មក​ចាត់​ការបន្ត​នីតិវិធី នៃ​ការប្រកាស​សាលក្រម​ឡើងវិញ ដោយ​មូលហេតុ ក្រសួង​ដែនដី បានសម្រេច​តម្កល់ទុក​មិន​ចាត់ការ ដោះស្រាយ​លើ​ផ្ទៃដី​ទំហំ​៨៩២,៥៥​ហិតា តាមរយះ​ស ជ ណ​លេខ​១៧៥៦ ចុះ​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩ របស់​ទីស្តីកា​រគ​ណះ​រដ្ឋមន្ត្រី​។ រីឯ​បញ្ហា​ផ្សេងៗ​ទៀត ដូច​សមាគម​កាំ​ហ្វិ​ត បានធ្វើ​លិខិតស្នើ​សុំ​ឲ្យ​សាលាដំបូង ខេត្តកណ្តាល​ជួយ​អន្តរាគមន៍ ចុះ​ថ្ងៃទី​២១​ខែឧសភា​ឆ្នាំ​២០២០ រួចមកហើយ​។​

​ជា​ចុងក្រោយ​ប្រជាពលរដ្ឋ​ចំនួន​៨៥៦​គ្រួសារ ដែលជា​សមាជិក សមាជិកា របស់​សមាគម កាំ​ហ្វិ​ត មាន​ក្តីសង្ឃឹម​ជានិច្ច​ក្នុង​ការរក ដំណោះស្រាយ ដើម្បី​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ របស់​សាលាដំបូង​ខេត្តកណ្តាល​ដោយ​ភាពយុត្តិធម៌ សមធម៌ និង​ប្រកបដោយ​តម្លាភាព ជូន​ប្រជាពលរដ្ឋ​ជាក់​ជាមិនខាន​ឡើយ ។ ពិសេស​សម្តេចនាយករ​ដ្ឋ​មន្ត្រី​នៃ​ព្រះ រាជាណាចក្រ កម្ពុជា​ប្រាកដជា​ឈរ​នៅ​ខាង​រាស្ត្រ​ផ្តល់​យុត្តិធម៌​ជូន​រាស្ត្រ​ម្ចាស់ឆ្នោត​ជាដាច់ខាត ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130