ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រថយន្ត​២​គ្រឿង​បុក​គ្នា​បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល​៤​នាក់​

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​របួសធ្ងន់ ស្រាល ៤​នា​ន់​ដោយសារតែ​រថយន្ត​១​គ្រឿង​បែក​កង់​រេ​ចង្កូត​ទៅបុក​។​រថយន្ត​ទាំង​២​គ្រឿង​នេះ​បុក​គ្នា​នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​៦​ត្រង់ចំណុច​ចន្លោះ​បង្គោល​ខ្សែភ្លើង​លេខ 0614 និង 0615 ស្ថិតនៅ​ក្នុងភូមិ​តា​ប៉ុន ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

​គ​របាល​ចរាចរណ៍​ភ្នំ​លៀប​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​នោះ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក MISUMITSI ពណ៌​ស ពាក់​ផ្លាកលេខ​បាត់ ដំបង​.2A-2376 អ្នកបើក​មានឈ្មោះ​ឈុន បឿ​ក ភេទ​ប្រុស អាយុ​២៤ ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លៀប​ខាងកើត ឃុំ​ភ្ន​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើក​ពី​កើ​តទៅ​លិច ពេល​បើក​មកដល់​ចំណុច​កើត​ស្រាប់តែ​រថយន្ត​បែក​កង់​មុខ​ខាង ស្តាំ​ក៏​រេ​ចង្កូត ទទឹង​ទ្រូងផ្លូវ​ស្របពេលនោះ​មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ម៉ាស់​ស្ដា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2BB-9108 អ្នកបើក​ឈ្មោះ គឹម ហោ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ឈើទាល ឃុំ​ផ្ដៅ​ជុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ក្នុង​រថយន្ត​មាន​អ្នករួមដំណើរ​ចំនួន​ពីរ​នាក់​មានឈ្មោះ ទួន ពិ​ទូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រៃទទឹង ឃុំ​ជ្រៃ​វៀង ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ឈ្មោះ​ហាយ គឹម​ហ័ង ភេទ​ប្រុស អាយុ ១៩ ឆ្នាំ​នៅ​ភូមិ​ថ្មី​ឃុំ​សន្ទុក ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បើក​ក្នុងទិសដៅ​ផ្ទុយគ្នា​បើក​មក​ចំណុចកើតហេតុ​ក៏​បុក​និង​រថយន្ត​បែក​កង់​ចំ​កាប៊ីន​ឡាន​ផ្នែក​ខាងស្ដាំ​បណ្ដាល​ឲ្យ​មាន​មនុស្ស របួសធ្ងន់ ស្រាល ៤​នាក់​។​

​ក្រោយពី​កើតហេតុ​ហើយ​អ្នករបួស​ទាំង​៤​នាក់​បញ្ជូន​ទៅកាន់​មន្ទីរ ពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ និង​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា​ជប៉ុន​ស្រុក​មង្គល​បូរី​។​ក្រោយពី​កើតហេតុ​ហើយ​នគរបាល​ចរាចរណ៍​បាន​យក​រថយន្ត​ទាំង​២​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​ព្រះនេត្រព្រះ​ដើម្បី​ដោះស្រាយ​តាម​ក្រោយ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130