ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រេ​ស៊ី​ល​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​២៦,៤១៧​នាក់​ទៀត​

​រី​យ៉ូ ៖ ប្រេ​ស៊ី​ល​រកឃើញ​អ្នក​ឆ្លង COVID-19 រហូតដល់​ទៅ ២៦,៤១៧​នាក់ ក្នុងពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង​ក្នុងប្រទេស​អាមេរិក​ឡាទីន​សរុប​កើន​ដល់ ៤៣៨,២៣៨​ករណី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នា​រសៀល​ថ្ងៃ​សុក្រ ទី​២៩ ខែឧសភា ឆ្នាំ​២០២០​។​

​នៅក្នុង​របាយការណ៍​ប្រចាំថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ (​ពេលវេលា​នៅ​អាមេរិក​ឡាទីន​) រយៈពេល​មួយថ្ងៃ​ដូចគ្នា អ្នកជំងឺ COVID-19 ប្រមាណ ១,១៥៦​នាក់​បន្ថែមទៀត​បាន​បាត់បង់​ជីវិត ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​អ្នកស្លាប់​កើន​ដល់ ២៦,៧៥៤​នាក់​។ បើ​គិតពី​អត្រា​ស្លាប់​វិញ ប្រេ​ស៊ី​ល​បាន​ជួបប្រទះ​អ្នកស្លាប់​លើស ១,០០០​នាក់​ក្នុង​មួយថ្ងៃ​បែបនេះ ប្រមាណ​បី​ថ្ងៃ​ជាប់ៗ​គ្នា​មកហើយ​។​

​នៅក្នុង​ចំណោម​ករណី​ឆ្លង​សរុប​ខាងលើនេះ ក៏មាន​អ្នកជា​សះស្បើយ​ឡើងវិញ​សរុប ១៧៧,៦០៤​នាក់​រួចមកហើយ​ដែរ​។ សម្រាប់​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ គឺ​រដ្ឋ​សៅ​ប៉ូ​ឡូ ជាមួយនឹង​ករណី​ឆ្លង​សរុប ៩៥,៨៦៥​ករណី (​ស្លាប់ ៦,៩៨០​នាក់​) និង​ទីក្រុង​រី​យ៉ូ​ដឺ​ចេ​ណេ​រ៉ូ មាន​សរុប ៤៤,៨៨៦​ករណី (​ស្លាប់ ៤,៨៥៦​នាក់​)​។ ប្រទេស​ប្រេ​ស៊ី​ល​មាន​ផ្ទៃដី​ធំ និង​ប្រជាជន​សរុប​ជាង ២១០​លាន​នាក់ ដែល​ច្រើនជាងគេ​បំផុត​នៅ​អាមេរិក​ឡាទីន​៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130