ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឥណ្ឌា​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​៧,៤៦៦​នាក់​ក្នុង​មួយថ្ងៃ​

ញូ​ដេលី ៖ ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងទៅនេះ​ប្រទេស​ឥណ្ឌា​ប្រកាស​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​រហូតដល់ ៧,៤៦៦​ករណី​ដែល​បាន​ហក់​ឡើង​ខ្ពស់បំផុត​ពុំ​ធ្លាប់មាន នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែឧសភា ឆ្នាំ​២០២០ នេះ​តែម្តង និង​ស្លាប់ ១៧៥​នាក់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

​បូក​បញ្ចូល​ទិន្នន័យ​បន្ថែម​ខាងលើនេះ ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ឥណ្ឌា​កើន​ដល់ ១៦៥,៧៩៩​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប ៤,៧០៦​នាក់​។ អាជ្ញាធរ​សុខាភិបាល​ឥណ្ឌា​ក៏បាន​បញ្ជា​ក់នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ផងដែរ​ថា ចំនួន​អ្នកជា​សះស្បើយ​សរុប​ពី​ជំងឺ COVID-19 បាន​កើន​ឡើងដល់ ៧១,១០៦​នាក់ ខណៈ​អ្នកជំងឺ​ចំនួន ៨៩,៩៨៧​នាក់​កំពុងស្ថិត​ក្នុងការ​ព្យាបាល​នៅឡើយ​។​

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែឧសភា​នេះ គឺជា​ថ្ងៃទី ៦៦​ហើយ ដែល​ប្រទេស​ឥណ្ឌា​អនុវត្ត​វិធាន​ការបិទ ហើយនឹង​ត្រូវ​អូសបន្លាយ​រហូតដល់​ថ្ងៃទី​៣១ ខែឧសភា​ខាងមុខនេះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130