ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម៉ាឡេស៊ី​រកឃើញ​អ្នក​ឆ្លងកូរ៉ូណា​ថ្មី​​១៩​ករណី​ទៀត​និង​ស្លាប់​ម្នាក់​

ម៉ាឡេស៊ី ៖ ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​កូ​វិដ​១៩ ថ្មី​ចំនួន​១៩​ករណី​បន្ថែមទៀត​កាលពី​ថ្ងៃ​សុក្រ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​នៅ​ទូទាំងប្រទេស​កើនឡើង​ដល់ ៨.២៦៦ ករណី​។​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ក្រសួងសុខាភិបាល​ក៏បាន​រាយការណ៍​ពី​ការស្លាប់​លើកដំបូង​របស់ខ្លួន​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​១១៦ នាក់​។​លោក​វេជ្ជបណ្ឌិត Noor Hisham Abdullah អគ្គនាយក​សុខាភិបាល​បាន​មានប្រសាសន៍ថា​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ​គឺមាន ៧​ករណី ជា​ករណី​នាំចូល និង ១២​ករណី​ទៀត គឺមាន ៣ ករណី​មិនមែនជា​ជនជាតិ​ម៉ាឡេស៊ី និង​៩ ករណី​គឺជា​ជនជាតិ​ខ្លួន​ផ្ទាល់​។​

​ទន្ទឹមនឹងនេះ​អ្នកជំងឺ​៥១​នាក់​ទៀត​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទី​ពេទ្យ​ដែល​នាំ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប​កើន​ដល់​ដល់ ៦.៦១០ នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130