ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថ្ងៃនេះ​ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន​៣​ករណី​បន្ថែមទៀត​

​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ជាតិ​បាន​រាយការណ៍​ថា​ប្រទេស​ចិន​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន​៣​ករណី​បន្ថែមទៀត​កាលពី​ម្សិលមិញ ខណៈ​កាលពី​ថ្ងៃ​សុក្រ​រកឃើញ​៥​ករណី​។​នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​គណៈកម្មការ​សុខភាព​ជាតិ​(NHC)​បាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា​ករណី​ទាំងអស់​ត្រូវបាន​នាំចូល​ដែល​ពាក់ព័ន្ធ​នឹង​អ្នកដំណើរ​មកពី​បរទេស​។ NHC ក៏បាន​បញ្ជាក់​ពី​ករណី​មិន​បញ្ចេញ​រោគសញ្ញា​ថ្មី​២​ករណី បើ​ប្រៀបធៀប​នឹង​ថ្ងៃមុន​មាន​៣​ករណី​។​

​គិត​មកដល់ពេលនេះ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រ​ទស​ចិន​មាន​ចំនួន ៨៣.០៣០ នាក់​។​ដោយ​មិនមាន​របាយការណ៍​អំពី​ការស្លាប់​ថ្មី​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅតែមាន ៤.៦៣៤ នាក់​ដដែល​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130