ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ម​ការ​នី​ដួលសន្លប់​៤៣​នាក់​ម្សិលមិញ​តែ​នៅ​ព្រឹក​នេះ​សន្លប់​៦​នាក់​ទៀត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា​រី​សល៍​

​ខេត្តស្វាយរៀង ៖ កម្មការិនី​៤៣​នាក់​ដែល​សន្លប់​កាលពី​ម្ស​ល​មិញ​បាន​ធូរស្បើយ​ចូលធ្វើការ​វិញ​ខ្លះ​ហើយ​តែ​នៅ​ព្រឹក​នេះ​មានកម្ម​ការិនី​៦​នាក់​បន្ត​សន្លប់​ដោយ​ក្រុមការងារ​កំពុងបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​នេះ​ជាការ​បញ្ជាក់​ពី​លោក អ៊ូ សា​ខឿន ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០​នេះ​។​

​លោក អ៊ូ សា​ខឿន បាន​បន្តថា​ការដែល​នាំ​កម្មការិនី​សន្លប់​នេះ​ដោយសារ​កម្មការិនី​ម្នាក់​មិន​ស្រួលខ្លួន​ទៅ​កោសខ្យល់​នៅក្បែរ​បន្ទប់ទឹក​ពេល​មកវិញ​មាន​អាកា​រៈ​ទន់ដៃទន់ជើង កម្មករ​ដ៏ទៃទៀត​ឃើញ​ដូច្នេះ​ក៏​សន្លប់​តៗ​គ្នា​ទៅ ហើយ​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ទេ​និង​រង់ចាំ​លទ្ធផល​កា​អង្កេត​ត្រួតពិនិត្យ​វាយ​ម្លៃ​ពី​គណៈកម្មការ​ជាតិ​ស្តីពី​ការទប់ស្កាត់​ករណី​សន្លប់​តាម​រោងចក្រ​នៅ​ថ្នាក់​ក្រសួង តែ​ព្រឹក​នេះ​លោក​បាន​ចាត់​មន្ត្រី​ឲ្យ​ទៅ​ឈរជើង​នៅ​រោងចក្រ​នឹង​ហើយ​ដើម្បី​សម្របសម្រួល​ទៅលើ​ករណី​កម្មការិនី​សន្លប់​នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​ម្សិលមិញ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គី​ហ្គា​រី​ស​ស្ថិតនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្វាយទាប​ខេត្តស្វាយរៀង​មានកម្ម​ការិនី​ចំនួន​៤៣​នាក់​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​ដោយ​តាម​ការអះអាង​ពី​ប្រភព​ខ្លះ​ថា​បណ្តាលមកពី​មូលហេតុ​ធំក្លិន​ស្អុយ​ថ្នាំ​នៅជាប់​ខ្សែភ្លើង​និង​ខ្វះ​ខ្យល់​អុក​ស៊ី​ស៊ែ​ន​បង្ក​ឲ្យ​កម្ម​ការ​នី​ណែន​ទ្តូ​ង​ពិបាក​ដកដង្ហើម​បណ្តាល​ឲ្យ​ដួលសន្លប់​តែម្តង​។​
​បើតាម​សមត្ថកិច្ច​នគ​បាល​ស្រុក​ស្វាយទាប​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នៅក្នុង​អគារ​រោងចក្រ​ធី​វ៉ា​យ បាន​បើក​ឃ្លាំង​យក​ដុំ​ខ្សែភ្លើង​ដាក់​ចែក​កម្ម​ការ​នី​ដើម្បី​រុំ​អំពូល​ភ្លើង​បញ្ចូល​តាម​ដុំ​ស្រាប់​តែមាន​ជះ​ខ្លិនស្អុយ​សាយភាយ​ពេញ​អគារ​និង​ហប់​ខ្វះ​ខ្យល់​ដកដង្ហើម​បង្ក​ឲ្យ​កម្ម​ការ​នី​ដែល​កំពុងធ្វើកា​រថប់ដ​ង្ហើ​ម​តឹង​ដើមទ្រូង​ដួលសន្លប់​ជា​បន្តបន្ទាប់​ចំនួន​៤៣​នាក់​នៅ​រោងចក្រ​ធី​វ៉ា​យ​(​ផល្លិត​អំពូល​ភ្លើង​)​។​

​ប្រភព​ដ៏​ដែល​បន្តទៀតថា ក្រោយពី​មានកម្ម​ការ​នី​ដួលសន្លប់​សមត្ថកិច្ច​បាន​ឲ្យ​កម្ម​កករ​មិត្តភក្តិ​ធ្វើការ​ជាមួយគ្នា​សែង​ជនរងគ្រោះ​ចេញមកក្រៅ​អគារ​ហើយ​ហៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ជី​ភូ​ចំនួន​៣០​នាក់​និង​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​ចំនួន​១៣​នាក់​ដើម្បី​សង្គ្រោះ ចំណែក​កម្ម​ការ​នី​ផ្សេងទៀត​ដែល​នៅក្នុង​អគារ​ដែលមាន​កម្ម​ការ​នី​ដួលសន្លប់​ម្ចាស់​រោងចក្រ​ឲ្យ​ឈប់សម្រាក​បណ្តោះអាសន្ន​ថ្ងៃទី​៦​មិថុនា​២០២០​ឲ្យ​ចូលមក​ធម្មតា​វិញ​។​

​ប្រភពពី​លោកគ្រូ​ពេទ្យ​វិញ​បាន​ឲ្យ​ដឹងថា ក្រោយពី​ក្រុមគ្រូពេទ្យ​ពិនិត្យ​ព្យាបាល​និង​បន្តោង​សេរ៉ូម​ជនរងគ្រោះ​គឺ​បាន​ធូ​ស្រាល​វិញ​ហើយ ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា មូលហេតុ មាន​ខ្លិនស្អុយ​ចេញពី​ថ្នាំ​នៅ​ខ្សែ​ជាប់​ភ្លើង​និង​ខ្វៈ​ខ្យល់​ឧកស៊ីសែន​ដោយ​អគារ​ធំ គ្មាន​បង្អួច​ដើម្បី​ឲ្យ​ខ្យល់​ធម្មជាតិ​ចូលក្នុង​អាគារ​បានល្អ ក៏ប៉ុន្តែ​ករណីនេះ​មន្ត្រី ជំនាញ​គណកម្មការ​នៃ​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ព្រមទាំង​ក្រុមការងារ​អន្តរក្រសួង​កំពុង​ធ្វើ​ការចុះពិនិត្យរ​ក​មូលហេតុ​នេះ​ឲ្យ​បាន​ជាក់លាក់​ទើប​ផ្តល់ជូន​ជា​ក្រោយ​៕​គឹំ​ម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130