ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក សុខ សំណាង ជម្រុញ​ឲ្យ​កម្លាំង​នគរបាល​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​

ខេត្តតាកែវ​៖ មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​តែងតាំង លោក​វរៈសេនីយ៍ទោ យ៉ុង ប៊ុន​យ៉ុ​ន ជា​អធិការ​ស្រុក​អង្គរ​បូរី​ថ្មី​នា​ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ​២០២០​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ជម្រុញ​អោយ​នគរបាលជាតិ​នៅ​មូលដ្ឋាន​ពិនិត្យឡើងវិញ​ទៅលើ​ការ​ក្តាប់​អោយបាន​ការងារ​សន្តិសុខ​ដើម្បី​ធានា​សុ​វត្តិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​បោសសម្អាត​អោយអស់​ជាមួយនិង​ករណី​ប្រើប្រាស់ ឬ​ជួញដូរ​គ្រឿងញៀន​ដែល​កំពុង​សាយភាយ​ខ្លាំង​នៅតាម​ទីជនបទ ។

​លោកស្នងការ​បន្តថា នគរបាល​នៅជាប់​ជាមួយនិង​ប្រជាពលរដ្ឋ​ដែលជា​មន្ត្រី​ប៉ុស្តិ​រដ្ឋបាល ត្រូវ​តាមដាន​ចំពោះមុខ​សញ្ញា​ដែល​ធ្លាប់​ជាប់ពន្ធ​ធនាគារ​ហើយ​រួច​ចេញមក​វិញ តើ​ពួកគាត់​មានការ​កែប្រែ​ឬ​អត់ ព្រោះ​មុខសញ្ញា​ទាំងនោះ គឺជា​មុខសញ្ញា​បង្ករ​ចាស់ ដែល​នគរបាល​គ្រប់រូប​មិនគួរ​មើលរំលង​ឡើយ ព្រោះ​ពួកគាត់​បើសិនជា​នូវ​មិនទាន់​កែខ្លួន​ទេ ក៏​ជា​មុខសញ្ញា​ដែល​ធ្វើអោយ​យើង​ឈឺក្បាល​ឡើយ ។​

​ក្នុងនោះ​ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង បាន​សង្កត់ធ្ងន់​លើ​ករណី ចោ​លួច​ទូក​បងប្អូន​ប្រជាពលរដ្ឋ ដែល​តែងតែ​កើត​មាននៅ​មូលដ្ឋាន​ស្រុក​ចំនួន ០៣ មានស្រុក​កោះ​អ​ណ្តែ​ក ស្រុក​បូរី​ជលសារ និង​ស្រុក​អង្គរ​បូរី ក្នុងនោះដែរ​ថ្មីៗ​នេះដែរ យើង​បាន​ស្រាវជ្រាវ​រកឃើញ​ទូក​ចំនួន ០៨​គ្រឿង និង​ម៉ាស៊ីន​ចំនួន ២ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូនទៅ​តុលាការ​រួចហើយ ចំពោះមុខ​សញ្ញា​ដែលជា​ចោ​លួច​ទូក​យ៉ាងសកម្ម ហើយ​ជនសង្ស័យ​ផ្សេងទៀត​កំលាំង​ជំនាញ​របស់​យើង​បានកំណត់​មុខសញ្ញា​បាន​អស់ហើយ ។​

​ក្នុង​កម្មវិធី​ប្រកាស​អធិការ​ថ្មី​នេះដែរ​លោក ឌឹ​ម គឹម​សាន្ត អភិបាលស្រុក​អង្គរ​បូរី​បានស្នើ​សុំអោយ​លោក​អធិការ​ថ្មី​រក្សា​អោយបាន​ចំពោះ​សន្តិសុខ​នៅក្នុង​មូលដ្ឋាន និង​ចូលរួម​បង្ក្រាប​នៅ​បទល្មើស​ខុសច្បាប់ ដែល​កើតមានឡើង​នៅក្នុង​ស្រុក​របស់​យើង​ដែលជា​ស្រុក​មួយ​មានទឹក​លិច ហើយ​ក៏មាន​បទល្មើស​នេសាទ​កើតឡើង​ដែរ មួយវិញទៀត​សូមអោយ​លោក​អធិការ​ថ្មី​ចូលរួម​ធ្វើការ​សម្របសម្រួល​លើ​ការចុះ​ធ្វើ​បទ​បង្ហាញ​នានា​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទៅដល់​ពលរដ្ឋ​ក៏ដូចជា សិស្សានុសិស្ស ដើម្បី​រួមគ្នា​កាត់បន្ថយ​នៅ​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍ ក្រោយ​យើង​ពិនិត្យឃើញថា ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​កន្លងមកនេះ គឺមាន​ការកើនឡើង​គួរអោយកត់សម្គាល់​នៅ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​អង្គរ​បូរី ខណៈ​ដែរ​ក្នុងស្រុក​របស់​យើង​កាន់​តែមាន​ផ្លូវ​ល្អ​ស្អាត ហើយ​ការបើកបរ​របស់​ពល​រដ្ឋ​កាន់​តែមាន​ល្បឿន​លឿន និង​ខ្វះ​ការប្រុងប្រយ័ត្ន ៕ ដូន​កែវ​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130