ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រេ​ស៊ី​ល​គំរាម​ដកខ្លួន​ចេញពី​អង្គការ​សុខភាព​ពិភពលោក (WHO)

​ប្រេ​ស៊ី​ល ៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Jair Bolsonaro បាន​គំរាម​កាលពី​ថ្ងៃ​សុក្រ (៥ មិថុនា​) ដើម្បី​ដកចេញ​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បន្ទាប់ពី​អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​ព្រមាន​ប្រេ​ស៊ី​ល​អំពី​ការដក​វិធានការ​រឹតត្បិត​លឿន​ពេក ខណៈដែល​ជំងឺ COVID-19 មិនទាន់​ធូរស្រាល​ផង​នោះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ CNA នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៦ ខែមិថុនា ឆ្នាំ​២០២០​។​

​ការព្រមាន​ដោយ​អង្គការ WHO និង​ការ​គំរាម​ដកខ្លួន​ចេញពី​អង្គការ​មួយ​នេះ ដោយ​ប្រទេស​ប្រេ​ស៊ី​ល បាន​កើតមានឡើង​បន្ទាប់ពី​កាសែត ហ្វូ​ឡា ដឺ សៅ​ប៉ូ​ឡូ (Folha de S.Paulo) បាន​ចុះផ្សាយ​អត្ថបទ​មួយ​នៅ​ទំព័រមុខ​របស់ខ្លួន​ថា «១០០​ថ្ងៃ​កន្លងមកហើយ​… វីរុស​ដែល​លោក បូល​សូ​ណា​រ៉ូ ចាត់ទុកថា​ជា​ជំងឺ​ផ្តាសាយ​តូចតាច​នោះ បាន​ផ្តាច់ជីវិត​ប្រជាជន​ប្រេ​ស៊ី​ល​រៀងរាល់​នាទី​។ អំឡុង​ពេលដែល​លោកអ្នក​អាន​កាសែត​នេះ ប្រជាជន​ប្រេ​ស៊ី​ល​ម្នាក់​បន្ថែមទៀត​បាន​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​»​។​

​សេចក្តីរាយការណ៍​អំពី​ស្ថានភាព​ជំងឺ COVID-19 នៅ​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​សុក្រ បានធ្វើ​ឲ្យ​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ​ឡើងទៅ​ឈរ លេខ​៣ ក្នុងនាម​ជា​ប្រទេស មាន​ករណី​ស្លាប់ ច្រើនជាងគេ​លើ​លោក​បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ខណៈ​ចំនួន​ករណី​ឆ្លង​វិញ​គឺ​ប្រទេស​នេះ​បាន​ឈរ​នៅ​លេខ ២ បន្ទាប់ពី​សហរដ្ឋអាមេរិក​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130