ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Trump បញ្ជា​ឲ្យ​ដក​កងទ័ព​អាមេរិក​ទ្រង់ទ្រាយ​ធំ​ចេញពី​អាល្លឺម៉ង់​

​អឺរ៉ុប ៖ ប្រធានាធិបតី​អាមេរិក លោក Donald Trump បាន​បញ្ជា​ឱ្យ​យោធា​ដក​កងទ័ព​ចំនួន ៩.៥០០ នាក់​ចេញពី​ប្រទេស​អាល្លឺម៉ង់ ដែល​ប្រការ​ដែល​ទំនងជា​បង្កើន​ក្តីបារម្ភ​នៅ​អឺរ៉ុប​ទាំងមូល​អំពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ក្នុងការ​ការពារ​ទ្វីប​នេះ​។ បើតាម​ការចេញផ្សាយ​ដោយ CNA នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៦ ខែមិថុនា ឆ្នាំ​២០២០​។​

​មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ប្រសិនបើ​ការសម្រេចចិត្ត​នេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​នោះ កងទ័ព​សហរដ្ឋអាមេរិក​ដែល​កំពុងមាន​វត្តមាន​នៅ​អាល្លឺម៉ង់ នឹងត្រូវ​ថយចុះ​ពី ៣៤,៥០០​នាក់ មក​នៅត្រឹម ២៥,០០០​នាក់​ប៉ុណ្ណោះ នៅតាម​មូលដ្ឋាន​យោធា​តូចធំ​ក្នុងប្រទេស​អឺរ៉ុប​មួយ​នេះ​ចំនួន​៣៧​។​

​ការសម្រេចចិត្ត​របស់​លោក Trump ខាងលើនេះ​ត្រូវបាន​គេ​មើលឃើញថា ជាការ​ឆ្លើយតប​ចំពោះ​ទំនាក់ទំនង​ដ៏​តានតឹង រវាង​លោក​ផ្ទាល់​ជាមួយនឹង​អធិការបតី​អាល្លឺម៉ង់ លោកស្រី អាំង​ហ្គែ​ឡា មើ​គែល (Angela Merkel) ចាប់តាំងពី​លោក ដូ​ណា​ល់ ត្រាំ ឡើងកាន់តំណែង​ប្រធានាធិបតី​អាមេរិក​បាន​មួយរយៈ ហើយ​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​រូបនេះ ក៏​ទើបតែ​បានប្រកែក​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល G7 ដែល​លោក ដូ​ណា​ល់ ត្រាំ ជា​អ្នក​អញ្ជើញ​ដោយផ្ទាល់​លើក​ទឹកដី​អាមេរិក​នោះ​ផង​ផែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130