ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

WHO ៖ កូ​វីដ​១៩​កំពុង​រីក​រាលដាល​ក្នុងប្រទេស​ឥណ្ឌា និង​អាស៊ី​ខាងត្បូង

​បរទេស ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ចំនួន​នៃ​ករណី COVID-19 នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​កើនឡើង​ទ្វេដង​រៀងរាល់​បី​សប្តាហ៍ ប៉ុន្តែ​ការ​រាតត្បាត​នេះ​មិនមាន​ការកើនឡើង​ខ្លាំង​នៅក្នុង​ប្រទេស និង​តំបន់​អាស៊ី​ខាងត្បូង​នោះទេ ។​

​លោក​វេជ្ជបណ្ឌិត Mike Ryan អ្នកជំនាញ​ផ្នែក​សង្គ្រោះបន្ទាន់​របស់ WHO បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​នៅ​អាស៊ី​ខាងត្បូង​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​ឥណ្ឌា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​ស និង​ប៉ា​គី​ស្ថាន និង​ប្រទេស​ដទៃទៀត​នៃ​អាស៊ី​ខាងត្បូង​ដែលមាន​ចំនួន​ប្រជាជន​ច្រើន​ក្រាស់ក្រែល​ជំងឺ​នេះ​មិនទាន់​ផ្ទុះឡើង​ខ្លាំង​នោះទេ ប៉ុន្តែ​តែងតែមាន​ហានិភ័យ​នៃ​ការកើតឡើង​” ។​

​លោក Soumya Swaminathan ប្រធាន​អ្នកវិទ្យាសាស្ត្រ​របស់ WHO ដែល​កត់សម្គាល់​លើ​ប្រទេស​ឥណ្ឌា​ដែលមាន​ប្រជាជន ១.៣ ពាន់​លាន​នាក់​បាន​និយាយថា ករណី​ចំនួន ២ សែន​ករណី​មើលទៅ​គឺ​ច្រើន ប៉ុន្តែ​សម្រាប់​ប្រទេស​ដ៏​ធំ​មួយ​នេះ​វា​នៅតែមាន​លក្ខណៈ​ធម្មតា ។​

​អ្នកជំនាញ​ផ្នែក​រោគរាតត្បាត​របស់ WHO លោកស្រី​វេជ្ជបណ្ឌិត Maria van Kerkhove បាន​និយាយថា ការធ្វើ​តេស្ត​តាម​វិធីសាស្ត្រ PCR អាច​បង្ហាញថា អ្នក​ដែលមាន​ការឆ្លង​មេរោគ​ស្រាល​មាន​ភាព​វិជ្ជមាន​ចំពោះ​បំណែក​វីរុស ២-៣ សប្តាហ៍ បន្ទាប់ពី​ការចាប់ផ្តើម​រោគសញ្ញា និង​អ្នក​ដែលមាន​ករណី​ធ្ងន់ធ្ង​យូរ​ជាង​នេះ ។ ប៉ុន្តែ​យើង​មិនដឹងថា​អ្វីដែល​វា​ទាក់ទង​នឹង​ការឆ្លង​នោះទេ​ប្រសិនបើ​នរណាម្នាក់​អាច​ឆ្លង​វីរុស​នេះ​បាន ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130