ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឥណ្ឌា​រកឃើញ​អ្នក​ឆ្លង COVID-19​ថ្មី​៩,៨៨៧​នាក់​ទៀត​ក្នុង​១​ថ្ងៃ​

​ញូ​ដេលី ៖ ឥណ្ឌា​បាន​បំបែក​កំណត់ត្រា​សាជាថ្មី​ម្តង​ទៀតហើយ​ដោយមាន​អ្នក​ឆ្លង COVID-19​ថ្មីៗ រហូតដល់ ៩,៨៨៧​ករណី និង​ករណី​ស្លាប់​ថ្មី​ចំនួន ២៩៤​នាក់​ក្នុង​រយៈពេល​តែ​២៤​ម៉ោង​ប៉ុណ្ណោះ​។​នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ ។​

​តួលេខ​ខាងលើ​បានធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​ឥណ្ឌា កើន​ដល់ ២៣៦,៦៥៧​ករណី ដោយ​ក្នុងនោះ​អ្នកជំងឺ ៦,៦៤២​នាក់​បាន​ស្លាប់ និង ១១៤,០៧៣​នាក់​ទៀត​បានជា​សះស្បើយ​ឡើងវិញ​។ ប្រការនេះ​វា​បានធ្វើ​ឲ្យ​តួលេខ​នៃ​អ្នកជំងឺ​សកម្ម ឬ​អ្នកជំងឺ​ដែល​កំពុងតែ​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​នាពេល​បច្ចុប្បន្ន​មាន​ចំនួន ១១៥,៩៤២​នាក់​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130