ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រឿង​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ៖ តុលាការ​សម្រេច​ចោទប្រកាន់​អភិបាលរង​ខេត្តបាត់ដំបង​ចំនួន​៣​បទល្មើស​, ចំណែក​ឧកញ៉ា សង ថន ចោទ​២​បទល្មើស

រាជធានី​ភ្នំពេញ ៖ ទីបំផុត​តុលាការ​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់ លោក​ឧកញ៉ា សង ថន ពីបទ​ផ្តើមគំនិត​គិត ក្នុង​បទ​បំផ្លាញ​ដោយ​ចេតនា នឹង​គេង​បំបាត់​ដោយ​ទុច្ចរិត ខណដែល​លោក​អភិបាលរង​ខេត្តបាត់ដំបង​ឈ្មោះ ស៊ូ អា​រ៉ា​ហ្វា​ត់ ត្រូវបាន​ចោទប្រកាន់​ពីបទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​និង​បទ​ចោទ​មួយទៀត គឺ​បទ​ស៊ីសំណូក ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី​ដ៏​មហា​រសើប​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ។​

​សូមជម្រាបថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០ បាន​នាំខ្លួន​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង និង​ឧកញ៉ា សង ថន ដែលជា​ឈ្មួញ​ដីធ្លី​ម្នាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ជាថ្មី​ម្តងទៀត ដើម្បីឱ្យ​តំណាង​អយ្យការ​បន្ត​បើក​ការសាកសួរ អំពី​ករណី​ពុករលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ បន្ទាប់មក​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ​លោក សឿន មុន្នី​រ័ត្ន បានសម្រេច​ចោទប្រកាន់​តែម្តង ៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130