ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា​បង្កបង្កើនផល​ស្រូវវស្សា​បាន​ជិត​២​លាន​ហិកតា​គិត​ត្រឹម​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០

​រាជធានី​ភ្នំពេញ ៖ គិត​មក​ត្រឹម ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំងប្រទេស​សម្រេច​ធ្វើការ​ស្ទូង​និង​ព្រួស​បាន ១ ៩៤៩ ៧២៥ ហ​.​ត ស្មើនឹង ៧៥,២៨% នៃ​ផែនការ​ចំនួន ២ ៥៨៨ ១៣០ ហ​.​ត ក្នុងនោះ​មាន​៖ ស្រូវស្រាល​ចំនួន ៦១០ ៧៣៦ ហ​.​ត​, ស្រូវកណ្តាល​ចំនួន ៩៥៣ ៥២៦ ហ​.​ត​, ស្រូវធ្ងន់​ចំនួន ៣៣៤ ៦៩៤ ហ​.​ត​, ស្រូវចម្ការ​ចំនួន ១៧ ៦៨៣ ហ​.​ត​, ស្រូវ​ឡើង​ទឹក​ចំនួន ៣៣ ០០៦ ហ​.​ត ។

​ទន្ទឹមនឹងនេះ យើង​បាន​ប្រមូល​ផល​ស្រូវស្រាល​ដើមរដូវ​វស្សា​បានជា​ប​ណ្តើ​រៗ បាន​ចំនួន ៣២ ៥៦៥ ហ​.​ត ទទួល​បរិមាណ​ផល​សរុប​ចំនួន ១៤១ ០៣២ តោន ទិន្នផល​គិត​ជា​មធ្យម ៤,៣៣១ ត​/​ហ​.​ត ដែល​ចាត់ទុកថា ជាការ​ទទួលបាន​ផល​ខ្ពស់ជាង​បណ្តា​ឆ្នាំ​ដ៏ទៃទៀត​។ ទន្ទឹមនឹងនេះ​ក៏​យើង​បាន​ជួបប្រទះ​បញ្ហា​គ្រោះរាំងស្ងួត​នៅតាម​ឃុំ ស្រុក​ខ្លះ នៅ​ទូទាំងប្រទេស មួយចំនួន​ដែរ ប៉ុន្តែ​មិន​ប្រឈម​ខ្លាំងក្លា​ដូច​ឆ្នាំ​កន្លងទៅ​នោះទេ ។​

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130