ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សេត​វិមាន ៖ Trump មិន​ច្រានចោល​ការដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​នោះទេ​

អាមេរិក ៖ អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​នេះ​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump មិនបាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ការដាក់ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​របស់​ចិន​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ហុងកុង ដែល​លោក​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះឡើយ​។​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​លោក John Ullyot បាន​​បញ្ជាក់​ដូ​ច្នះ គឺ​ដើម្បី​ឆ្លើយតប​ទៅ​សារព័ត៌មាន Bloomberg ដែល​បាន​រាយការណ៍​ថា​លោក Trump បាន​ច្រានចោល​ការដាក់ទណ្ឌកម្ម​បន្ថែម​លើ​មន្ត្រី​ចិន​កំពូលៗ នៅពេលនេះ ព្រោះ​លោក​មិន​ចង់​បង្កើត​ភាព​តានតឹង បន្ថែមទៀត​ជាមួយ​ក្រុង​ប៉េកាំង​ទេ​។​

​លោក John Ullyot បានចេញ​មុខមក​ច្រានចោល​ភ្លាមៗ​ថា វា​គឺ​គ្មាន​រឿង​ដូច្នេះ​ទេ គ្រប់យ៉ាង​មិនមាន​អ្វី​ប្រែប្រួល​ទេ ជុំវិញ​ការសម្រេចចិត្ត​ដាក់ទណ្ឌកម្ម​បន្ថែម ទៅលើ​មន្ត្រីជាន់ខ្ពស់​ចិន ចំពោះ​សកម្មភាព​របស់​ពួកគេ ដែល​បាន​បំពាន​លើ​ហុងកុង ឬ​បញ្ហា​ផ្សេងៗ​ទៀត​។​

​គួរ​បញ្ជាក់ថា ច្បាប់​មួយ​ដែល​លោក Trump បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​អង្គារ ដែល​អនុញ្ញាត​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម លើ​ធនាគារ​មួយចំនួន​របស់​ចិន ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​ចិន​ទាំងឡាយណា ដែលមាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន​នៅ​ហុង​កុង​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130