ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Kane រកបាន​គ្រាប់​ទី​២០០​របស់ខ្លួន​សម្រាប់​ក្លឹប​អាជីព ក្រោយ Spurs ឈ្នះ Newcastle

​កីឡា ៖ លោក Jose Mourinho បាន​កោតសរសើរ​ចំពោះ Harry Kane បន្ទាប់ពី​ខ្សែប្រយុទ្ធ​របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham រូបនេះ បា​នរក​គ្រាប់​បាល់​ទី​២០០​ ​សម្រាប់​ក្លឹប​អាជីព ក្រោយ​ឈ្នះ​លើ Newcastle ៣-១ កាលពី​យប់មិញ​។​

​កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ ២៦ ឆ្នាំ​រូបនេះ រកបាន​២​គ្រាប់​ម្នាក់ឯង​ដែលជា​គ្រាប់​ទី ២០១ សម្រាប់​ក្លឹប​អាជីព​ក្នុង​ការលេង​៣០៥​ប្រកួត​។​តាំងពី​ចូល​ជា​អាជីព Kane បាន​លេង​ឲ្យ​៤​ក្លឹប​មានដូចជា Leicester City, Leyton Orient, Millwall និង Spurs​។​

​ក្រោយ​បញ្ចប់​ការប្រកួត​យប់មិញ​លោក Jose បាន​និយាយ​អំពី Kane ថា គេ​កីឡាករ​ដែល​ដឹង​ខ្លួនឯង​សំខាន់​ប៉ុណ្ណា​។ បន្ទាប់ពី​ព្យាបាល​របួស​ជា គេ​បាន​ចូល​លេង​គ្រប់​នាទី​នៃ​គ្រប់ការ​ប្រកួត​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130