ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក សុខ ប្រ​សិ​ដ្ឋ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​.​ឈើ​តុំ​រង​ការរិះគន់​ហើយ​…….

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ រាយការណ៍​ថា ជា​រៀងរាល់ថ្ងៃ​មាន​ករណី​ដឹកជញ្ជូន​ឈើ​និង​អនុផល​ព្រៃឈើ​ឆ្លងកាត់​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​.​ឈើ​តុំ ដែលមាន​លោក សុខ ប្រ​សិ​ដ្ឋ ជា​នាយ​សង្កាត់ ខណដែល​មន្ត្រី​ជំនាញ​មិនបាន​ទប់ ស្កាត់ ឬ​បង្ក្រាប​នោះឡើយ ។ ផ្តើម​ពី​នោះ​ប្រជាពលរដ្ឋ​ធ្វើការ​រិះគន់ថា ប្រហែលជា​មានការ​ត្រូវ រ៉ូ​វ​គ្នា​ទើប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដូច​ហែរ​ផ្កា​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន​បែបនេះ ។​

​ប្រភពពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា សកម្មភាព​ក្រុម​ដឹកជញ្ជូន​ឈើ​អារ និង​ផល​អនុផល​ព្រៃឈើ ឆ្លងកាត់​មន្ត្រីសង្កាត់រ​ដ្ឋ​បាល​ព្រៃឈើ​ខាងលើ ជា​រាងរាល់ថ្ងៃ​និយាយ​រួមទាំង​យប់​ថ្ងៃ​តែម្ដង គេ​ពុំដែល​ឃើញ​លោក សុខ ប្រ​សិ​ដ្ឋ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រូបនេះ ដឹកនាំ​មន្ត្រី ក្រោម​ឱ​វ៉ាត​ចុះ​ធ្វើការ​ពិនិត្យ និង​ប​ង្រា​ប​ទាល់តែសោះ ។

​ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ឃើញថា ក្រុម​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ពេលមកដល់​មុខ​ស្នាក់ការ គឺមាន​អ្នករត់​ចូលក្នុង​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ រួច​រត់ចេញ​មកវិញ​ជា​ប្រក្រតី ។ ប៉ុន្តែ​គេ​កត់សម្គាល់ថា បើ​ពុំមាន​សកម្ម​រត់ចេញ​ចូល​ដូច្នេះ​ទេនោះ​គេ​នឹង​ឃើញ​ក្រុម​លោក សុខ ប្រ​សិ​ដ្ឋ ឡើង​រថយន្ត​ដេញ​លុះ​ក្ស័យ មិន​ឲ្យ​រួចខ្លួន​ជាដាច់ខាត​តែ​ករណី​បែប​នោះ​កើតមាន​តិចតួច​បំផុត ។

​តាម​ពលរដ្ឋ​រស់នៅ​ក្បែរៗ​នោះបាន​រាយការណ៍​ថា បញ្ហា​ក្រុម​ដឹកជញ្ជូន​ឈើ​អារ និង​ផល អនុផល​ព្រៃឈើ ឆ្លងកាត់​មន្ត្រីសង្កាត់រ​ដ្ឋ​បាល​ព្រៃឈើ​.​ឈុំ​តុំ​នេះ​គឺមាន​ទាំង​រថយន្ត​តូច​ល្មម និង​ធំៗ​ជាពិសេស​គោយន្ដ​ក​ន្ទ្រៃ​ដែល​ដឹក​ដូច​ហែរ​កឋិន​អញ្ចឹង ហើយ​ក្នុង​១​គោយន្តៗ ចាប់​៥​ម៉ែ​ត្រីគុណ​ទៅ​ចំនួន ៨​ម៉ែត្រត្រីគុណ​ឯណោះ​ដោយ​ដឹក ដើម្បី​ឆ្ពោះទៅ​ខេត្តកំពង់ឆ្នាំង និង​ខេត្ត​ផ្សេងៗ ទៀត ។​

​ប្រភព​បញ្ជាក់​បន្ថែមថា ក្រៅពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដ៏​គគ្រឹគគគ្រេង​នោះ​តំបន់​ខាងលើ​ក៏ នៅមាន​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ធំៗ ជាច្រើន​កន្លែង​ដែល​បាននិងកំពុង​តែ​សកម្ម​ក្នុងការ​កែច្នៃ ឈើ​ដែល​ពួក​ឈ្មួញ​បាន​យកមក​ស្តុក​ទុកជា​ច្រើន​រយ​ម៉ែត្រ​គីប ខណដែល​សិប្បកម្ម​ទាំងនោះ ភាគច្រើន​ពុំមាន​ច្បាប់​អនុញ្ញាតិ​នោះឡើយ ។ នេះ​បើ​យោងតាម​ការផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើនេះ​ភ្នំពេញ​ថ្មី​មិនទាន់​អាច​សុំ​ការបំភ្លឺ​ណាមួយ​ពី​លោក សុខ ប្រ​សិ​ដ្ឋ នៅឡើយ​ទេ ដោយសារតែ​ពុំទាន់​មាន​បណ្តាញទូរស័ព្ទ​ទំនាក់ទំនង ។ ប៉ុន្តែ​ភ្នាក់ងារ​ភ្នំពេញ​ថ្មី​ប្រចាំការ​នៅ​តំបន់​នោះ​កំពុងតែ​ព្យាយាម​ស្វែងរក​ការបំភ្លឺ​ពី​នាយ​សង្កាត់ ដើម្បី​ឲ្យ​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​មិន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់ ខ្លួន ៕

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130